ភ្នំពេញ ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយនាយដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រគល់ជនសង្ស័យ ដែលជាឃាត.ករម្នាក់ ឲ្យទៅកម្លាំងនគរបាលខណ្ឌសែនសុខ ក្រោយពេលជនសង្ស័យបានតេសារភាពប្រាប់ប៉ូលិសថា ខ្លួនបានចា.ក់ស.ម្លាប់ប្រពន្ធរបស់ខ្លួន នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមបណ្តោយមហាវិថីហាណូយ ម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃមកហើយ ហើយជនដៃដល់ដែលជាឃាត.ករ បានរត់ទៅសំងំលាក់ខ្លួន នៅឯស្រុកកំណើតនៅឯស្រុកក្រគរ ខេត្តពោធិ៍សាត់។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅបន្ទប់ជួលចំណុចកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពនារីរងគ្រោះ ដែលត្រូវជាប្រពន្ធរបស់ឃាត.ករមានឈ្មោះ ហ៊ាង សុជាតិ អាយុ២៨ឆ្នាំ មុខរបរលក់ទិញទូរស័ព្ទ មានស្រុកកំណើតនៅភូមិស្វាយខ្សាច់កណ្តាល ឃុំស្វាយខ្សាច់កណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ចំណែកជនសង្ស័យ ដែលជាឃាតករមានឈ្មោះ រ័ត្ន វិជ្ជា អាយុ៣៥ឆ្នាំ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារ របស់សាកសពនារីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នារីរងគ្រោះនិងប្តីកំណាចខាងលើនេះ បានរៀបការជាមួយគ្នាជាប្តីប្រពន្ធអស់រយះពេលជិត១០ឆ្នាំមកហើយដោយមានកូនប្រុសស្រីជាចំណងដៃចំនួន៣នាក់ ហើយប្តីប្រពន្ធទាំង២នាក់ខាងលើនេះបានបើកហាងលក់ទិញទូរស័ព្ទដៃនៅឯខេត្តបាត់ដំបង រយៈពេល៦ខែចុងក្រោយនេះ បុរសជាប្តីដែលជាឃាត.ករ បានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង នៅចំណុចកើតហេតុខាងលើ ចំណែកប្រពន្ធនិងកូនៗ នៅឯស្រុកកំណើតនៅខេត្តកំពង់ចាម មិនបាននៅជាមួយនិងប្តីនោះទេ ស្រាប់តែមុនពេលកើតហេតុប៉ុន្មានថ្ងៃនេះ គេឃើញជនសង្ស័យដែលជាប្តីបានយកប្រពន្ធ មកលេងនៅបន្ទប់ជួលរួចចាក់ស.ម្លាប់ប្រពន្ធរបស់ខ្លួន ចាក់សោបន្ទប់ពីខាងក្រៅរត់គេចខ្លួន ទៅសំងំនៅឯស្រុកកំណើតឯខេត្តពោធិ៍សាត់ ទើបតែនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ជនសង្ស័យបានតេសារភាពប្រាប់សមត្ថកិច្ច ឲ្យចាប់ខ្លួនរបស់គេតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប្រគល់មកឲ្យកម្លាំងនគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការបន្តរតាមនីតិវិធី។
ចំណែកសាកសពក្រោយពេលកម្លាំងការិយាល័យបច្ចេកទេស និងកោសល្យវិច័យពិនិត្យ រួចរាលហើយ ហើយបានបញ្ជាក់ថា សាកសពនារីរងគ្រោះខាងលើ ពិតជាត្រូវបានឃាត.ករជាប្តី ចា.ក់ស.ម្លាប់ពិតប្រាកដមែន សាកសពសមត្ថកិច្ចបាន ធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម






