Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណី ឃាត.កម្ម ខឹងប្រពន្ធទាញកៅអីវា.យទៅលើប្រពន្ធ បែរជាត្រូវចំកូន…

បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្មពួក កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២២ បានចុះឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណី ឃាត.កម្ម ដោយឈ្លោះគ្នាជាមួយប្រពន្ធ ខឹងក៏ទាញកៅអីជ័រវា.យទៅលើប្រពន្ធ តែមិនចំប្រពន្ធបែរចំកូនដែលមានអាយុ ១ខួប កន្លះ បណ្តាលឲ្យ របួសធ្ងន់រួចម្តាយ បញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប ក៏ត្រូវបានស្លា.ប់នៅនិងមន្ទីរពេទ្យតែម្តង ប្រព្រឹត្តនៅចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លួស ធំ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ចំណែកប្រពន្ធឈ្មោះ ខន ខួច អាយុ ៣៨ឆ្នាំ និងកូនស្រីរងគ្រោះឈ្មោះ លួស ស្រីនី ( ស្លា.ប់ ) អាយុមួយខួបប្រាំពីរខែ មានទីលំនៅ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន, ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលស្រុកថ្មពួក កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×