បាត់ដំបង ៖ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៨ និង០០នាទី ព្រឹកអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំ កម្លាំងជំនាញព្រហ្មទណ្ឌរួមជាមួយកម្លាំងនគរ បាលរដ្ឋបាលត្រែង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មីសង្ហារ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នៅចណុចភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ក្នុងករណី(លួចកាច់សោកម៉ូតូ)នៅក្នុងមូលដ្ឋាន។

ជនសង័្សយទាំងពីរនាក់គឺ៖ ១-ឈ្មោះ នាក់ ចន្ធូ ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិបោះខ្ទុម ឃុំដំបូលខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត ។ ២-ឈ្មោះ រេៈ រីម ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិសំរោង ឃុំរមិញ ស្រុកកោះ អណ្ដែត ខេត្តតាកែវ ។
ដកហូតសម្ភារៈបានគឺ៖ -ដែកស្រួចតំប៉ែតចំនួន០២ដើម និងសោរលេខ៨ ចំនួន០១ដើម។ -ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខបាត់ដំបង 1AL 8502 លេខតួND 125 M 57936 84 លេខម៉ាស៊ីន ND125ME 579 3684 ចំនួន០១គ្រឿង។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៧និង៤០នាទីមានករណី លួច(កាច់សោកម៉ូតូ)មួយ កើតឡើងនៅចំណុចផ្សារត្រែង ស្ថិតក្នុង ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដែលជារបស់ ជនរងគ្រោះឈ្មោះអាត សីហា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌ ល ខេត្តបាត់ដំបង បាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ផ្លាកលេខបាត់ដំបង 1AL 8502 លេខតួND 125 M 57936 84 លេខម៉ា ស៊ីន ND125ME 579 3684។
ក្រោយកើតហេតុជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល ហើយតាម រយ:ពាក្យបណ្តឹងនេះសមត្ថកិច្ចធ្វើការ ស្រាវជ្រាវនិងបង្រ្កាបបានតែម្តង។
សូមបញ្ជាក់ថា មុខសញ្ញាលួចម៉ូតូឈ្មោះ នាក់ ចន្ធូ ភេទប្រុសនេះគឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាព (ឆ្លងខេត្តយ៉ាងសកម្ម) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅផ្តន្ទាទោសច្រើនលើកច្រើនសារ ស្ទើររាប់ភ្លេច តែមុខ សញ្ញានេះមិនព្រមរាងចាលហើយបន្តធ្វើសកម្មភាពដដែលនេះទៀត។

ជាក់ស្តែងកាលពីដើមឆ្នាំ២០២១ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពត ស្រាវជ្រាវនិងឃាត់ ខ្លួនមុខសញ្ញានេះ យកមកអនុវត្តទោសតាមច្បាប់ ក្នុងករណី (លួចម៉ូតូ) នៅខេត្តបាត់ដំបង តែមិនបានប៉ុន្មានផង មុខសញ្ញានេះបន្តធ្វើសកម្មភាពដដែលទៀត ក្នុងមូលដ្ឋានខេត្តបាត់ដំបង ក្នុងរយៈពេលថ្មីៗនេះ ក្រោយពេលដែលរូបគាត់ត្រូវបានដោះ លែងចេញពីពន្ធនាគារ។
នៅក្រោយពេលសាកសួរ សមត្ថកិច្ចនគរបាលស្រុក បានរៀបចំសំណុំរឿងបញ្ជូនមកការិយា ល័យជំនាញ អនុវត្តតាមច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់វិញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




