Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស្ទូច សាកកម្លាំងជាមួយរថយន្តក្រឡុកស៊ីម៉ងត៍ រងការខូចខាតទាំងសងខាង នៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ២គ្រឿង បុ.កគ្នាពេញទំហឹងនៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង សំណាងគ្នាអ្នករបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលវេលាម៉ោង ៥និង៤០នាទីទៀបភ្លឺថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ផ្លាកលេខភ្នំពេញ 3F- 6358បើកបរតាមផ្លូវ៦០ម៉ែត្រ ទិសដៅជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងោកមួយភាំង រ៉េចង្កូតទៅឆ្វេដៃបុករថយន្តក្រឡុកស៊ីម៉ង់ម៉ាក SANYពណ៌ស ពាក់ផ្លាកលេខព្រះស៊ីហនុ 5A-0821 បើកបរបុរសម្នាក់ធ្វើដំណើរបញ្រ្ចាសទិសគ្នា ពេញទំហឹងបណ្ដាលរថយន្តស្ទូច ដាច់កងមុខនិងធុងប្រេង ចេញពីរថយន្តហូរប្រេងផ្លូវពេញ ចំណែករថយន្តក្រឡុកស៊ីម៉ងត៍ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់សហការជាមួយ សមត្ថកិច្ចជំនាញវាស់វែងស្ទូច យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×