Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង បុរសជាប់ចោទម្នាក់ ពាក់ព័ន្ធអំពើ ឆបោកលុយ១០ម៉ឺនដុល្លារ

ភ្នំពេញ៖ តុលាការដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២២ បានសម្រេចដោះលែងជនត្រូវចោទម្នាក់ពាក់ព័ន្ធករណី ឆបោកប្រាក់ជាង ១០ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅខេត្តកណ្ដាល កាលពីអំឡុង ឆ្នាំ ២០២០ ។

លោក កេត សុជាតិ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ មួង ចាន់ថុល ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរប្រធានក្រុមហ៊ុន YELLOW DIAMOND មានទីលំនៅបុរីរុងរឿង ផ្ទះលេខ៦៦B ផ្លូវB សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនត្រូវចោទ ត្រូវតំណាងអយ្យការ ចោទប្រកាន់ពីបទ ” ឆបោក ” តាមមាត្រា នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×