Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងឧទ្ធរណ៍ ជនជាប់ចោទប្រុស-ស្រី២នាក់ ជាប់ពាក់ព័ន្ធនឹងការ លួចមានស្ថានទម្ងន់ទោស

ភ្នំពេញ : កាលពីព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២ នេះ សាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ ជនជាប់ចោទប្រុស-ស្រី ២នាក់ ជាប់ពាក់ព័ន្ធនឹងការ លួចមានស្ថានទម្ងន់ទោស ដោយវា.យជនរងគ្រោះយកម៉ូតូប្រព្រឹត្តនៅ មុខមហាវិថីឈ្នះឈ្នះ សង្តាត់សំរោងក្រោម រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។

លោក ងួន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ២នាក់ខាងលើមាន៖ ទី១- ឈ្មោះ ឃុំ រតនា ហៅ ម៉ៅ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី២- ឈ្មោះ ឡី បញ្ញា ភេទស្រី អាយុ ១៨ ឆ្នាំ មុខរបរ លក់ដូរ ។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ២នាក់ ត្រូវបាន សាលាខេត្តដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០២១ កាត់ទោស ឈ្មោះ រតនា ហៅ ម៉ៅ ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នំា ។ និងឈ្មោះ ឡី បញ្ញា ដាក់ពន្ធនាគារ ៣ ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស និង តាមមាត្រា នៃច្បាប់ព្រហ្មទណ្ឌ ។តែគាត់បានប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទ ត្រូវឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២០ នៅមុខមហាវិថីឈ្នះឈ្នះ សង្តាត់សំរោងក្រោម រាជធានីភ្នំពេញ ។
នាពេលសវនាការ, ពួកគេ បានឆ្លើយសារភាពថា គាត់ពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់មែន ។

ជនជាប់ចោទ២នាក់ បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ មេត្តា ជួយបន្ធូរ បន្ថយទោស ដល់រូបគាត់ ដើម្បី ឆាប់បានវិលត្រឡប់ជួបជុំ ក្រុមគ្រួសាររបស់គាត់ញ។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានី ភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

×