Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច គ្មានចំណាត់ការ បង្រ្កាបបទល្មើសដឹកជញ្ជូនឈើ ទៅវៀតណាម

រតនគិរី ÷ សមត្ថកិច្ចពាក់ព័ន្ធ រួមទាំងជំនាញរដ្ឋបាលព្រៃឈើ មិនបានចាត់វិធានការ បង្រ្កាបបទល្មើសដឹកជញ្ជូនឈើ ឆ្លងដែនពីខេត្តរតនគិរី ទៅប្រទេសវៀតណាមទេ។

ប្រភពរាយការណ៍ពីខេត្តរតនគិរី បានឲ្យដឹងថា មេឈ្មួញរកស៊ីឈើដ៏ល្បីម្នាក់ នៅខេត្តរតនគិរីឈ្មោះមករា បានយករថយន្តសាំយ៉ុងដឹកជញ្ជូនឈើ ពីស្រុកវើនសៃ ទៅលក់ឱ្យឈ្មួញជនជាតិវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងអនាធិបតេយ្យ។ ក្រៅមេឈ្មួញឈ្មោះមករា ក៏មានមេឈ្មួញម្នាក់ទៀតឈ្មោះហូជីវៃ កំពុងដាក់កម្មករដឹកឈើតាមគោយន្តច្នៃ ដោយមានការស៊ុគ្រលំត្រូវរ៉ូវគ្នា ជាមួយសមត្ថកិច្ចមួយចំនួន ដឹកជញ្ជូនឈើទ្រង់ទ្រាយធំ ចេញតំបន់កន្ទុយនាគ ស្ថិតក្នុងស្រុកតាវែង និងស្រុកអណ្តូងមាស នៅខេត្តរតនគិរី ទៅប្រទេសវៀតណាមផងដែរ។

ប្រភពរាយការណ៍បានឲ្យដឹងទៀតថា មេឈ្មួញពីរនាក់ខាងលើនេះ កំពុងតែបែងចែកកញ្ចប់ថវិកា ឲ្យសមត្ថកិច្ចក្នុងខេត្ត ដើម្បីជាថ្នូរក្នុងការដឹកជញ្ជូនឈើ ទៅលក់ឲ្យជនជាតិវៀតណាម។

លោកញ៉ែម សំអឿន អភិបាលខេត្ដរតនគិរី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ អ្នកសារព័ត៌មានមិនអាចសុំការពន្យល់បានទេ ជុំវិញការចុះទប់ស្កាត់បទល្មើស ដឹកជញ្ជូនឈើឆ្លងដែន ទៅក្រៅប្រទេស៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×