ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែង រួមទាំងសម្ភារៈឈើប្រណិតមួយចំនួន ត្រូវបានអគ្គិភ័យលេបត្របាក់អស់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍បា.ញ់ពន្លត់ភ្លាមៗ។
ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ចំណុចនៅម្តុំត្រឡោកបែក ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅជាប់កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតគាត់បានឃើញផ្សែងហុយខ្មួលខ្មាញ់ និងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់មកពលរដ្ឋជិតខាង បានរាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យជាបន្ទាន់។
ក្រោយពីខាងបង្ការនិងសង្រ្គោះពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ទទួលដំណឹងថា មានអគ្គិភ័យកំពុងឆាបឆេះផ្ទះពលរដ្ឋនៅខណ្ឌសែនសុខ ក៏បញ្ចេញរថយន្តទៅជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បា.ញ់ពន្លត់ភ្លាមៗ។
ក្រោយពីបា.ញ់ពន្លត់ឃើញថា ប្រើប្រាស់រថយន្តអស់ជាច្រើនគ្រឿង មិនមានអ្នកស្លាប់ និងអ្នករបួស រងការខូចខាតែផ្ទះ និងសម្ភារៈនៅក្នុងនោះតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សាមេត






