Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តសាមយ៉ុង បើកលឿន ជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់ ៥កង់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តសាមយ៉ុង ដឹកផ្លែឈើមួយគ្រឿងក្នុងល្បឿនលឿន មិនប្រយ័ត្នក៏បានរេចង្កូតជ្រុល ទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់ចំនួន៥កង់ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ រួមដំណើរនឹងព្រូ បានបើករថយន្តម៉ាកសាំយ៉ុង ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ បើកបរតាមបណ្ដោយផ្លូវ ពាក់ផ្លាកលេខ ភ្នំពេញ 2B-6890 បើកបរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុ.កនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់អស់ចំនួន៥កង់ បណ្ដាលរថយន្តរេចង្កូតធ្លាក់ ទៅចិញ្ចើមផ្លូវទៅមុខលែងរួច។
សំណាងល្អ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែទ្រូងផ្លូវ ៥កង់ ជាទ្រព្យសម្បត្តិរដ្ឋ និងរថយន្តផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ វាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×