Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសង្កេតការណ៍ជាតិ លើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានចុះឈ្មោះចំនួន ៤ អង្គភាពហើយ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការវិវត្តន៍ទៅនៃដំណើរការរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២ នេះ បានឱ្យដឹងថា សម្រាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលត្រូវចូលរួមសង្កេតការណ៍ មានចំនួន ៤ អង្គភាពហើយ, គិតជាបុគ្គលិក ក៏ច្រើនពាន់នាក់ផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឲ្យដឹងទៀតថា អង្គការមិនមែនរដ្ឋាភិបាលទាំង ៤ខាងលើ ដែលបានដាក់ពាក្យស្នើសុំជាអ្នកសង្កេតការណ៍នេះ រួមមាន៖

១- សមាគមបញ្ញាវន្ត និងយុវជនស្ម័គ្រចិត្ត,

២- សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក),

៣- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខមហ្វ្រែល),

៤- សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

សូមបញ្ជាក់ថា តួលេខអ្នកសង្កេតការណ៍ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាងលើនេះ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ គឺសមាគម និងអង្គការក្រៅរដ្ឋាភិបាល មានចំនួន ៤ គិតជាបុគ្គលិក មានចំនួន ៧,៤០០នាក់ ក្នុងនោះមានស្ត្រីចំនួន ៤,២៤៥នាក់ ដើម្បីចូលរួមសង្កេតការណ៍នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

គជបបញ្ជាក់ថា ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ បានចាប់ផ្ដើមប្រព្រឹត្តទៅ នាថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×