ព្រះសីហនុ ៖ មន្ត្រីនគរបាលកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២ នេះ បានបញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី៣ នាក់ ជនជាតិវៀតណាម២នាក់ និង ជនជាតិខ្មែរម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បីសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី រក្សាទុកជួញដូរគ្រឿងញៀន ជិត ១ គីឡូក្រាម ប្រព្រឹត្តនៅត្រង់ចំនុចភូមិ០៥ សង្កាត់លេខ ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យ៣នាក់ខាងលើមាន៖ ទី១-ឈ្មោះ សុខ គឿន ភេទប្រុស អាយ៤៩ឆ្នាំជនជាតិវៀតណាម មុខរបរ មិនពិប្រាកដ។ ទី២- ឈ្មោះ ជា ដាលី ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់នំបញ្ចុក ។ ទី៣-ឈ្មោះ សួន សារ៉ាន់ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ចាប់ហួយ ។

អ្នកទាំងបីនាក់ មានទីលំនៅ ភូមិ០១ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ ២០២២ នៅត្រង់ចំនុចភូមិ០៥ សង្កាត់លេខ ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀន ៤៧ កញ្ចប់ ទម្ងន់ ៤៨៤.៨៩ ក្រាម -ខ្សៀជក់ចំនួន០១ -ទូរសព្ទ័០៤គ្រឿង -ជញ្ជីង០១ -ម៉ូតូ០១ -ប្រាក់ដុល្លារ៤៨០ដុល្លារ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅឡើយ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



