ភ្នំពេញ ៖ ក្រោយពេលឃើញ អ្នកនាងដាញ់ ម៉ូនីកា បង្ហោះរូបផ្ទះវិឡាមួយ នៅកម្ពុជា មានការដាក់សង្ស័យថា អ្នកនាង អាចនឹងមករស់នៅវិញ។ ប៉ុន្តែ អ្នកនាង មិនទាន់សម្រេចបំណងមករស់នៅ ស្រុកខ្មែរវិញនោះទេ ។ ការទិញផ្ទះមួយនេះ ដើម្បីបំពេញបំណង ពេលណាមួយដែលចង់មក នៅក្នុងប្រទេសវិញ។
អតីតតារាសម្តែង ដាញ់ ម៉ូនីកា បានចាកចេញទៅ ប្រទេសអូស្ត្រាលីវិញហើយ កាលពីព្រឹកថ្ងៃទី១៥ មិនា ឆ្នាំ២០២២ ដោយបានទៅដល់ផ្ទះសម្បែងវិញនាដីអូស្ត្រាលី។ ដាញ់ ម៉ូនីកា ក្រៅពីមកការងារសម្ពោធផលិតផល នៅកូរ៉េ លក់នៅខ្មែរបានសាង នូវរូបភាពមួយយ៉ាងភ្ញាក់ផ្អើល ដោយសារបានទិញផ្ទះវីឡាមួយក្នុងស្រុកយ៉ាងសមសួន។

យ៉ាងណាមិញនៅពេល សួរនាំបញ្ហាផ្ទះវីឡាមួយនេះ ដាញ់ ម៉ូនីកា ទទួលស្គាល់ថា នាងបានទិញទុកមែន។ ផ្ទះនេះហ្នឹងរួចរាល់ចុងឆ្នាំ២០២២ ហើយគ្រោងឡើងមករៀបពិធីឡើងផ្ទះថ្មីនេះដែរ នៅចុងឆ្នាំឬដើមឆ្នាំក្រោយ។ ម៉ូនីកាលើកឡើងទៀតថាផ្ទះនេះ ទិញទុកពេលមកលេងស្រុកយើង មានផ្ទះរស់នៅស្រាប់។ណាទុកឲ្យកូនចៅ បានមើលឃើញផង។នាងអាចមកនៅ ពេលអនាគតតែពេលនេះ មិនទាន់មានគម្រោងនោះទេ គឺទៅមកៗសិន។

ដាញ់ ម៉ូនីកា នៅតែចិញ្ចឹមចិត្តចង់ចូលសម្តែងជាថ្មីម្តងទៀត ដើម្បីបង្ហាញនូវស្នាដៃចុងក្រោយសម្រាប់ទស្សនិកជន មុនពេលដែលនាងនឹងបញ្ចប់អាជីពសិល្បៈនេះ ទាំងស្រុងនាពេលខាងមុខ បើទោះបីជាពេលនេះនាងហាក់ បានឃ្លាតឆ្ងាយពីវិស័យសិល្បៈនេះអស់ជាច្រើនឆ្នាំក៏ដោយ។
ដាញ់ ម៉ូនីកា ពេលឡើងយន្តហោះទៅផ្ទះ វិញនាងរលីងរលោងទឹកភ្នែក ខ្លះដែរនដោយសារតែ ឃើញបងប្អូនស្រឡាញ់ពេញចិត្តមហើយ ចង់អោយតែចូលសម្តែង។ នាងរំភើបនៅពេល ឃើញវិស័យជាច្រើននៅក្នុងស្រុកកំណើតលូតលាស់ ទើបដក់ចិត្តខ្លាំងស្រឡាញ់ទឹកដីដ៍ ស្រស់បំព្រងមួយនេះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM














