ភ្នំពេញ ៖ រហូតមកទល់នាពេលនេះតារាសម្តែង និងជាពិធីការិនីនាង ថន លក្ខិណា នៅមិនទាន់អាចស្វែងរកដៃគូជីវិតឲ្យបានស័ក្តិសមជាមួយនឹងរូបនាងនៅឡើយទេ បើទោះបីជាគេដឹងថា តារាស្រីរូបស្រស់ស្អាតមួយនេះ កំពុងឆក់យកចិត្តបុរសៗជាច្រើនមានបណងចង់យកបេះដូងរបស់នាងមកថ្នមថែក៏ដោយ។

មួយ រយៈចុងក្រោយ បើទោះបីជា ថន លក្ខិណា ហាក់មិនបានបង្ហាញមុខជាថ្មីនៅក្នុងការសម្តែងក៏ដោយ ប៉ុន្តែនាងត្រូវបានគឹដឹងថា នាងកំពុងតែជោគជ័យខ្លាំងតាម រយៈអាជីពពិធីការិនី នៅឆាកតន្ត្រីប្រចាំស្ថានីយទូរទស្សន៍ក្នុងស្រុក ក៏ដូជាកម្មវិធីមង្គលការ និងកម្មវិធីផ្សេងៗមួយចំនួនទៀតផងដែរ។
អ្វីដែលពិសេសជាងនេះ ថន លក្ខិណា ក៏នឹងត្រូវបានផ្តល់ឱកាសឲ្យក្លាយជាពិធីការិនីនៅក្នុងកម្មវិធីដ៏ធំមួយលំដាប់ពិភពលោក ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលនោះបង្ហាញពីភាពជោគជ័យថ្មីបន្ថែមទៀតសម្រាប់ទីផ្សារងារងាររបស់នាង។
យ៉ាងណាក៏ដោយ បើទោះបីជា ថន លក្ខិណា កំពុងជោគជ័យអាជីពសិល្បៈនាពេលនេះក៏ដោយ ប៉ុន្តែតារារូបនេះនៅមិនទាន់លិចលឺពីទំនាក់ទំនងស្នេហា ឬដំណឹងចោលរោងការជាមួយបុរសណាម្នាក់នៅឡើយទេ ក្នុងពេលដែលវ័យរបស់នាងកាន់តែជ្រេបន្តិចក៏ដោយនាពេលនេះ។
ថន លក្ខិណា នៅតែឆ្លើយតបបែបសាមញ្ញៗនៅពេលដែលមានសួរនាំពីអ្នកសិល្បៈដូចគ្នាជុំវិញរឿងគូស្រករនេះ ដោយនាងហាក់មិនបានភ្ញាក់ផ្អើលចំពោះសំណួរនេះឡើយ ខណៈពេលដែលនាងកំពុងតែមមាញឹក និងជាប់ដៃកោបលុយពីអាជីពសិល្បៈរបស់នាងនាពេលនេះ។

យ៉ាងណា កន្លងមក ថន លក្ខិណា ក៏ធ្លាប់លើកឡើងផងដែរថា រឿងរាប់ការអ្នកណាក៏គិតដែរ ប៉ុន្តែប្រហែលជាមិនទាន់ដល់គូ ហើយណាមួយនាងក៏មិនចង់ជ្រើសរើសខុសឬខកស្នេហាម្តងជាពីរដងដែរ ហេតុនេះនាងចង់ប្រើជីវិតបែបសាមញ្ញម្នាក់ឯងសិន។
ថន លក្ខិណា ធ្លាប់បានលើកឡើងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកថា រហូតមកទល់ពេលនេះ នាងនៅមិនទាន់មានបុរសណានៅក្នុងចិត្តនៅឡើយទេ ដោយសារនាងកំពុងរវល់នៅក្នុងការងារសិល្បៈ។
ទោះជាយ៉ាងណានាងបញ្ជាក់ថា កន្លងមកមិនមែននាងគ្មានអ្នកស្រឡាញ់នោះឡើយ ប៉ុន្តែបុរសដែលចូលមកទាំងនោះ ហាក់មិនទាន់មានបុរសណាម្នាក់ ដែលត្រូវចិត្តនាងសម្រាប់ចាប់យកជាគូអនាគតឡើយ ហេតុនេះនាងនៅបន្តជីវតជាភាព នៅលីវរបស់នាងរហូតមកដល់ពេលនេះ ដោយមិនគិតអ្វីច្រើនឡើយ ព្រោះពេលនេះនាងក៏មានក្តីសុខទាំងការរស់នៅនិងការងារ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV









