Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនប្តីប្រពន្ធ២នាក់ ទៅកាន់តុលាការចាត់ការ ពាក់ព័ន្ធនឹងការ ធ្វើអំពើហិ.ង្សាលើ កូនចុងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

កំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងច្បារមន កាលពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២ នេះបានឃាត់ និងបញ្ជូនខ្លួន ប្តីប្រពន្ធ ២ នាក់ ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធការ ធ្វើអំពើហិ.ង្សាលើកុមារពីរនាក់ ដែលជាកូនចុងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ប្រព្រឹត្ត នៅចំណុចផ្ទះជួល ក្នុងភូមិសា្វយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់នគរបាលក្រុងច្បារមន បានឱ្យដឹងថា ជនសង្ស័យប្តីប្រពន្ធ២នាក់មាន៖ ទី១- ឈ្មោះ ហែម វិរះ ហៅឡូ អាយុ ៤២ ឆ្នាំ( ប្តី ) ។ ទី២-ឈ្មោះ ឡាត់ ស្រីពៅ អាយុ៤៥ឆ្នាំ ( ប្រពន្ធ ) ។

ចំណែកក្មេងរងគ្រោះមាន៖ ១-ឈ្មោះ ភ័ណ្ឌ វីរះបញ្ញា ភេទប្រុស អាយុ ១៣ ឆ្នាំ ។ ២-ឈ្មោះ ភ័ណ្ឌ វីរះសក្ដដា អាយុ១០ឆ្នាំ ។ អ្នកទំាងបួននាក់ មានទីលំនៅ នៅចំណុចផ្ទះជួល ក្នុងភូមិសា្វយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្តីប្រពន្ធ២នាក់ ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២ នៅកន្លែងកើតហេតុខាងលើ ។
បច្ចុប្បន្ននេះ ប្តីប្រពន្ធ២នាក់ខាងលើ កំពុងតែត្រូវបាន សាកសួរ នៅឯ សាលាដំបូងខេត្តកំពង់ស្ពឺ នៅឡើយ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×