Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការផ្តន្ទាទោស សម រង្ស៊ី និងបក្ខពួក២០នាក់ដាក់ពន្ធនាគារពី ៥ឆ្នាំទៅ១០ឆ្នាំ ពាក់ព័ន្ធផែនការផ្តួលរំលំរាជរដ្ឋាភិបាល

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោស មេក្លោងចលនាឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី និងបក្ខពួកចំនួន ៦នាក់ផ្សេងទៀត ដាក់ពន្ធនាគារក្នុងម្នាក់ ១០ឆ្នាំ និងអ្នករួមគំនិតចំនួន ១៤នាក់ទៀត ជាប់ពន្ធនាគារ ៥ឆ្នាំ ពាក់ព័ន្ធផែនការផ្តួលរំលំរាជរដ្ឋាភិបាល។ ក្នុងចំណោមជនជាប់ចោទទាំងនោះ មានមួយចំនួនត្រូវបានព្យួរទោស។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

សវនាការកាត់ទោសមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី និងបក្ខពួក មានសមាសភាពប្រធានក្រុមប្រឹក្សាលោក រស់ ពិសិដ្ឋ ចៅក្រមប្រឹក្សា លោក អ៊ឹម វណ្ណះ និង លោកស្រី សឿង ចរិយា , តំណាងអយ្យការ លោក សេង ហៀង និងលោក សំម ឫទ្ធី វាសនា ។
មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី និងបក្ខពួកដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១០ឆ្នាំ មានដូចជា ៖ ១. ឈ្មោះ សម រ ង្ស៉ី , ២. ឈ្មោះ មូរ សុខហួរ , ៣. ជូឡុង សូមួរ៉ា , ៤. តុ វ៉ាន់ចាន់ , ៥ នុត រំដួល , ៦ ហូរ វ៉ាន់ និងទី៦ អេង ឆៃអ៊ាង ដោយចោទពីបទ រួមគំនិតក្បត់បទ ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យ មានភាពវឹកវរ ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបទញុះញង់ កុំឲ្យ យោធិនស្ដាប់បង្គាប់ ។ បន្ទាប់ពីផ្តន្ទាទោសហើយ នោះ តុលាការ ក៏បានចេញដីកាបង្គាបឲ្យចាប់ខ្លួន លើជនជាប់ចោទ ៧ នាក់ ជាក្រុមមេដឹកនាំប៉ុនប៉ងផ្តួរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ផងដែរ ។

ក្រៅពីផ្តន្ទាទោសចំពោះក្រុមមេខ្លោង តុលាការក៏បានផ្តន្ទាទោសអ្នកចូលរួម ១៣ នាក់ទៀត ក្នុងនោះមាន ៖ ថៃ សុគន្ធា , ឡុង ផារី , ឃឹម ភាណា , សុខ ចាន់ថា , ពៀត ម៉ាប់ , កែវ ថៃ , ជុំ ចាន់ , ស៊ុន ធន់ , ងិន ឃាង , យឹម សារ៉េត , ញ៉ែម វាន , ឃុត ច្រិក និង ឆុន ប៊ុនឆាត ដោយដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់ ៥ ( ប្រាំ ) ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួន ៣ ឆ្នាំ ៨ ខែ ទោសដែលនៅសល់ត្រូវព្យួរធម្មតាពីបទ រួមគំនិត ក្បត់ និងបទញុះញង់ឲ្យ ប្រព្រឹត្ត អំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។

ចំណែក ឈ្មោះ ហ៊ិន ឆាន ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរធម្មតា ពីបទរួមគំនិតក្បត់ និងបទ ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×