កណ្តាល ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២ បានចុះបង្រ្កាប និងជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ដោយធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើបងប្រុសបង្កើតរបស់ខ្លួនបណ្តាលឲ្យរងរបួស ប្រព្រឹត្តនៅចំណុចរោងចិញ្ចឹមមាន់ ក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពូន សុភក្រ្ត័ ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ចំណែកឯជនរងគ្រោះឈ្មោះ ពូន ពិន ភេទ ប្រុស អាយុ ៤២ ឆ្នាំ ។ អ្នកទាំងពីរមានទីលំនៅ ស្ថិតនៅក្នុងភូមិថ្កុល ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ កាំបិតចុងស្រួច ១ ដើម ។
បច្ចុប្បន្ន, ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ កាលម៉ែត្ររាជធានីភ្នំពេញ។ ចំណែក ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលស្រុកស្អាង កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


