Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក មើលឃើញកម្ពុជាជម្នះបានគោលដៅចំណូលមធ្យមកម្រិតខ្ពស់ និងសន្យាជួយពេញលេញបន្តទៀត

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានមើលឃើញថា បើទោះណាពិភពលោក ជាពិសេសប្រទេសកម្ពុជា ជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតកាចសាហាវកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែខិតខំប្រឹងប្រែងជម្នះបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ផងដែរ ហើយថា ធនាគារពិភពលោកនឹងបន្តជួយជំរុញតទៀត។

ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោកស្រី ម៉ានូអេឡា ហ្វើរ៉ូ (Manuela V.Ferro) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានបញ្ជាក់ប្រាប់ សម្តេចតេជោ ហ៊ុន សែន ថា ធនាគារពិភពលោក (World Bank) នឹងនៅតែប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរឹងមាំ និងស្អិតរមួតជាមួយ រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រកាសគាំទ្រកម្ពុជាឱ្យសម្រេចគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ជាបន្តទៀត។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងក្រោយជំនួបពិភាក្សានេះទៀតថា លោកស្រី ម៉ានូអេឡា ហ្វើរ៉ូ (Manuela V.Ferro) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា និងចាក់វ៉ាក់សាំងខ្ពស់ជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងបើកដំណើរការប្រទេសឡើងវិញ។

ជាការឆ្លើយតបចំពោះធនាគារពិភពលោក (World Bank) សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូន លោកស្រី លោកស្រី ម៉ានូអេឡា ហ្វើរ៉ូម (Manuela V.Ferro) ថា អភិក្រមផ្ការីកក្នុងការចាក់ស្រោចវ៉ាក់សាំងជូនដល់ពលរដ្ឋកម្ពុជា គឺជាការចាក់ស្រោច ដែលវាមិនត្រឹមតែជាការជួយដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងជួយដល់សេដ្ឋកិច្ចកម្ពុជាទៀតផង។

ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាភាពជាដៃគូល្អ ដោយបានជំរុញភាពជាដៃគូនេះឱ្យកាន់តែខ្លាំងឡើង និងជំរុញរាល់គម្រោងដែលអាចធ្វើបានជួយដល់កម្ពុជា ធ្វើឲ្យសេដ្ឋកិច្ចសេដ្ឋកិច្ចរីកចម្រើន។ ចំណុចមួយទៀត អ្វីដេលកម្ពុជាចង់ បាន ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ គឺចង់ឱ្យអាស៊ានបង្កើតនូវស្ថានភាពអំណោយផល បំពេញឱ្យគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌអាស៊ាន បូក៥ ក៏ដូចជាចង់ឱ្យរបៀងធ្វើដំណើរនៅក្នុងតំបន់អាស៊ានមានលំហូរល្អថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×