ភ្នំពេញ ៖ រថយន្តlexusRX330បើកលឿនឆ្លងចូលគន្លងផ្លូវជ្រុល ទៅបុ.ករថយន្តម៉ាកford ranger រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៤០នាទីយប់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តម៉ាក ford ranger ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BN-9165 បើកបរតាមបណ្ដោយផ្លូវជាតិលេខ ៤ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាក lexus RX330 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AG-3166 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្ច្រាស់គ្នាពីកើតមកលិចក្នុងល្បឿនលឿន ក៏រេចង្កូតឆ្លងគំនូសផ្លូវជ្រុលទៅបុ.ករថយន្តម៉ាក ford dealer ចំពីមុខចំហៀងខាងឆ្វេងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ សំណាងល្អនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៌មួយនេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ រងការខូចខាតរថយន្តសងខាងតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





