Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលារាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជន ដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក

ភ្នំពេញ៖នៅសាលារាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជនជាក់ស្ដែងនាថ្ងៃទី២៦ធ្នូ២០២៥នេះ ឯកឧត្ដម ហួត ហៃ ឯកឧត្ដមសេង វណ្ណៈ និងឯកឧត្ដមឯក ឃុនដឿន អភិបាលរងតំណាង ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបន្តទទួលអំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួនពីរដ្ឋបាលខណ្ឌ ក្រុមហ៊ុនឯកជននិងសប្បុរសជនជាច្រើនទៀត ដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើនអស់រយៈពេល២០ថ្ងៃហើយ។

អំណោយដែលប្រគល់ជូននាថ្ងៃនេះរួមមាន៖ រដ្ឋបាលខណ្ឌ៧មករា, រដ្ឋបាលខណ្ឌឬស្សីកែវ,
សាខាបក្ស ភព១១,ក្រុមចលនាបក្សប្រជាជនកម្ពុជាខណ្ឌសែន សុខ, ក្រុមហ៊ុន Ideal Trading Enterprises Co.LTDនិងសប្បុរសជន ប្រជាជនជាច្រើនទៀត។

ឯកឧត្ដម ហួត ហៃ ឯកឧត្ដម សេង វណ្ណៈ ឯកឧត្ដម និងឯក ឃុនដឿន បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលខណ្ឌ សាខាបក្ស ក្រុមចលនាបក្ស ក្រុមហ៊ុននិងសប្បុរសជន ប្រជាពលទាំងអស់ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរស ប្រជាពលរដ្ឋ នេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិប្រជាជនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×