Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ​ករណី​លួច​ម៉ូតូ​

​កោះកុង​ ៖​ ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កោះកុង​ បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំងរូង​ នៅ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២២​ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ចោរលួច​ម៉ូតូ​ ១​គ្រឿង​ មក​ពី​ក្រុង​ខេមរភូមិន្ទ​ ។​

​ជនសង្ស័យ​ឈ្មោះ​ គួ​យ​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ជាង​ពិ​ដាន​ បច្ចុប្បន្ន​នៅ​ភូមិ​ ៣​ ឃុំ​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ។ ​ម៉ូតូ​ម៉ាក​ HONDA​ DreamC125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ (​កោះកុង​1B​ 9586)​ នៅ​ចំណុច​វាល​ស្បូវ​ភូមិ​ត្រពាំងរូង​ ឃុំ​ត្រពាំងរូង​ ស្រុក​កោះកុង​ ខេត្តកោះកុង​ ។​

​ករណី​នេះ​ ជនសង្ស័យ​និង​ម៉ូតូ​ ត្រូវ​បាន​ប្រគល់​ឱ្យ​ ទៅ​អធិការ​នគរបាល​ក្រុង​ខេមរភូមិន្ទ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×