Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនស្រ្តីម្នាក់ និងដកហូតបានគ្រឿងញៀនចំនួន ២កព្ចាប់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ កាលពីថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២២ បានចុះបង្រ្កាប និងឃាត់ខ្លួនស្រ្តីម្នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន ប្រព្រឹត្តនៅចំណុច ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌឫស្សីកែវបានឱ្យដឹងថា ស្រ្តីសង្ស័យខាងលើមានឈ្មោះ ហ៊ាន ប៊ុនថា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្នានលេខ ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ០២កញ្ចប់។

បច្ចុប្បន្ននេះ ស្រ្តីសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលខណ្ឌឬស្សីកែវ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×