Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ និងដកហូតបានគ្រឿងញៀនជិត២០ គីឡូក្រាម នៅខេត្តព្រៃវែង

ព្រៃវែង ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តព្រៃវែង កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ជិត២០ គីឡូក្រាម ប្រព្រឹត្តនៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយការបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យខាងលើ ,ត្រូវបានធ្វើឡើងបន្ទាប់ពី កម្លាំងសមត្ថកិច្ច ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បានធ្វើការត្រួតពិនិត្យអនុលោមភាពពន្ធនាំចូលរថយន្តម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-4537 ដែលជាផ្លាកលេខក្លែងក្លាយ របស់ជនសង្ស័យនិងបានរកឃើញនូវម្សៅក្រាម និងថ្នាំគ្រាប់មួយចំនួន។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀនចំនួន ៣ ប្រភេទ មាន-ថ្នំាញៀនប្រភេទ MDMA ១៥,៧៤២ក្រាម -ថ្នំាញៀនប្រភេទកេតាមីន៤,៩៩៦ក្រាម – និងថ្នំាញៀនប្រភេទមេតំហ្វេតាមីន១៤.៤ក្រាម ។ ទម្ងន់សរុប២០,៧៥២.៤ក្រាម ជាង ២០ គីឡូក្រាម ។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលខេត្តព្រៃវែង កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×