Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេម ឈ្នះពាន សិល្បករស្តាប់ច្រើនជាងគេ ភ្លាម ប្រកាសកាដូចម្រៀងថ្មីៗ

ភ្នំពេញ ៖ អបអរសាទរអាយដលសំឡេងស្អកតែពិរោះ Khem ខេម ដែលបានក្លាយជាម្ចាស់ពានរង្វាន់ “សិល្បករស្តាប់ច្រើនជាងគេ” ក្នុងកម្មវិធី Pleng Music Awards 2022។ ពិតជាអស្ចារ្យជាមួយការស្តាប់រហូតដល់ ១៧ លានដង នៅក្នុង Pleng app ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ! ហ្វេនៗ ស្ដាប់បទគាត់ណាច្រើនជាងគេដែរ? ការស្ដាប់របស់អ្នកទាំងអស់គ្នានេះហើយដែលបានបង្ហាញការគាំទ្រ និងកម្លាំងចិត្តរបស់គាត់ក្នុងការចេញបទចម្រៀងជាច្រើនទៀត។

ហ្វេនៗនៅតែបន្តគាំទ្រ និងផ្សព្វផ្សាយរាល់នូវចម្រៀង និងសកម្មភាពសិល្បៈរបស់ប្រទេសកម្ពុជា ដើម្បីជាកម្លាំងចិត្តដល់សិល្បករ និងសិល្បការិនីគ្រប់រូប។

គ្រាបានឈ្នះ នេះ លោក ខេម ក៏បាននង្ហាញនូវសញ្ញាថ្មីៗ ភ្លាមថា «នៅសល់ពេលប៉ុន្មានថ្ងៃទៀតខ្ញុំនិងត្រៀមចម្រៀងជាច្រើនបទ ដើម្បីជាការឆ្លើយតបទៅនឹងសំណូមពររបស់ហ្វេនគ្រប់គ្នា ដើម្បីអបអរបុណ្យចូលឆ្នាំខាងមុខនេះ សង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្ត។ ពិតណាស់ខេម ជាតារាជួរមុខម្នាក់ដែល មានទឹកដមសំឡេងពិរោះ ហើយ ព័ទ្ឋដោយបទចម្រៀងពិរោះជាច្រើន ទទួលបានជោគជ័យ កន្លងមក។ ប៉ុន្តែក្រោយពេលលោក ចូលមកកាន់ ផលិតកម្មហ្គាឡាក់ស៊ី ហាក់ថមថយ មិនសូវបានជាតួឯក គ្រាលោក ព្រាប សុវត្ថិនៅទីនោះដែរ។ ខេមអ្នកមានប្រភព មកពីខេត្តកំពង់ឆ្នាំងរូបនេះ ព្យាយាមធ្វើខ្លួនស្ងប់ស្ងាត់ មិនតបទោនិងការ និយាយបែបណា ក្នុងពេលមិនមានចម្រៀងផ្ទុះ ។ ចុងក្រោយនេះ មេឃប្រែស្រឡះវិញហើយ ដោយខេម ត្រៀមបទចម្រៀងល្អៗ នៅហ្គាឡាក់ស៊ី ជូនអ្នកស្តាប់ហើយ អ្វីដែលគេគិត លោកនិងឡើងប្រជាប្រិយភាពជាងមុនមិនខាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម SM

×