Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ឹម សូលីកា រំលឹកប្រវត្តិសាស្ត្រស្នេហ៍ជូរចត់ជាមួយ អេង រិទ្ធី

ភ្នំពេញ ៖ អតីតតារាសម្តែងអ្នកនាង ស៊ឹម សូលីកា បានធ្វើការរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ ជូនចត់មួយចំនួន ដែលធ្លាប់បានហែលឆ្លងទម្រាំបានគ្នាជាប្តីប្រពន្ធជាមួយនឹងលោក អេង រីទ្ធី។
ជាមួយនឹងរូបភាពប៉ុន្មានសន្លឹកកាលពីពួកគេនៅវ័យក្មេងនោះ ស៊ឹម សូលីកា ក៏បានភ្ជាប់សាររំលឹកប្រវត្តិស្នេហ៍ខ្លះៗថា រូបថតកាលអើយកាលនោះណា …កាលអូនទើបអាយុម្ភៃស្ដើង។

នាងថា ពួកយើងជាមិត្តល្អ បងប្អូនល្អ យើងធ្លាប់បានដើរឆ្លងកាត់វិថីជីវិតរួមគ្នាដ៏វែងឆ្ងាយ យើងបានរួមសុខទុក្ខជាមួយគ្នាច្រើនរាប់មិនអស់ យើងធ្លាប់យំជាមួយគ្នា យើងធ្លាប់ដួល យើងធ្លាប់លីផង សែងផង ទូលផង រែកផង យើងធ្លាប់បែកបាក់ យើងធ្លាប់បាត់បង់ដូចគ្នា ហើយយើងក៏ជាកូនដែលកំព្រាឳពុកដូចគ្នាទៀត ។

នាងបញ្ជាក់ថា ខ្សែជីវិតរបស់យើងទាំងពីរតាំងពីដើមរហូតមកដល់ពេលនេះ គឺប្រហាក់ប្រហែលគ្នា (ហត់ទាំងកាយ ហត់ទាំងចិត្ត) មានសំបុកតែរងា អ៊ូអរតែឯកា។

ស៊ឹម សូលីកា បានលើកឡើងបន្តថា បច្ចុប្បន្នរៀបការជាប្ដីជាប្រពន្ធ អ្វីដែលគាត់មានលើសខ្ញុំនោះគឺក្ដីស្រឡាញ់របស់គាត់ចំពោះខ្ញុំ។
គាត់ស្រឡាញ់ប្រពន្ធថ្នមប្រពន្ធលះបង់គ្រប់យ៉ាងដើម្បីប្រពន្ធ ខ្វល់ខ្វាយពីប្រពន្ធលើសពីជីវិតខ្លួនឯង គាត់ឲ្យខ្ញុំគ្រប់យ៉ាង គាត់ឲ្យខ្ញុំឈ្នះគ្រប់ពេល អោយខ្ញុំត្រូវគ្រប់ពេល បើទោះបីជាខ្ញុំជាអ្នកខុសក៏ដោយ។

អតីតតារាសម្តែងទាំងពីរអ្នកនាង ស៊ឹម សូលីកា និងលោក អេង រិទ្ធី បានចាប់ដៃគ្នាជាប្តីប្រពន្ធកសាងសុភមង្គលគ្រួសារ យ៉ាងមានសេចក្តីរហូតមកទល់នាពេលបច្ចុប្បន្ននេះ។
ពន្លកស្នេហ៍របស់ពួកគេបានចាប់ផ្តើម បន្ទាប់ពីអ្នកទាំងពីរបានចាប់ដៃគូគ្នាជាពិធីករនៅក្នុងកម្មវិធីរាត្រីពណ៌ស្វាយរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន។
អ្នកទាំងពីរបានចូលរោងការរៀបការជាប្តីប្រពន្ធបង្កើតគ្រួសារយ៉ាងផ្អែមល្ហែម បើទោះបីជាពេលនេះអ្នកទាំងពីរមិនទាន់មានកូនរួមគ្នាក៏ដោយ៕
រក្សាសិទ្ធិដោយ ៖ សុខ វាសនា

×