កាលពីរាត្រីថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២២ ប្រិយមិត្តទស្សនិកជន ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង នៅពេលដែលបានឃើញតារាចម្រៀងរបស់ផលិតកម្ម Galaxy ជាច្រើនរូប បានក្លាយម្ចាស់ពានរង្វាន់ក្នុងកម្មវិធី Pleng Music Awards 2022។
អ្វីដែលពិសេសនោះ គឺក្នុងចំណោមតារាដ៏លេចធ្លោជាច្រើនរូប កញ្ញា តន់ ចន្ទសីម៉ា បានឈ្នះរហូតដល់ទៅ ៣ ពានរង្វាន់ធំៗពី Pleng តែម្ដង។ ហើយទន្ទឹមនោះ ក៏មានតារាចម្រៀងផ្សេងទៀតរបស់ផលិតកម្ម Galaxy បានទទួលពានរបស់ Pleng Music Awards 2022 នេះផងដែរ។
តារាចម្រៀងរបស់ផលិតកម្ម Galaxy ដែលទទួលបានពានរង្វាន់ផ្សេងៗគ្នាពី Pleng រួមមាន៖
– កញ្ញា តន់ ចន្ទសីម៉ា៖ «សិល្បការិនីប្រចាំឆ្នាំ» «វីដេអូចម្រៀងដំបូងគេដែលមានការមើល ១០០ លានដងក្នុង YouTube» «សិល្បការិនីស្ដាប់ច្រើនជាងគេ»
– កញ្ញា អ៊ុក សុវណ្ណារី៖ «សិល្បករ សិល្បការីថ្មីប្រចាំឆ្នាំ»
– លោក ព្រាប សុវត្ថិ៖ «សមិទ្ធិផលដ៏អស្ចារ្យនៃជីវិត»
– លោក ខេម៖ «សិល្បករស្ដាប់ច្រើនជាងគេ»
ពិតជាគួរឲ្យរំភើបជំនួសណាស់ នៅពេលដែលបានឃើញតារាចម្រៀងល្បីៗខាងលើ ដែលជាសំណព្វបេះដូងរបស់ Galaxy ទទួលបានពានរង្វាន់ច្រើនបែបនេះពីកម្មវិធី Pleng Music Awards។ បើចង់ឲ្យមានកម្មវិធីដ៏ធំពិសេសបែបនេះទៀតនៅឆ្នាំក្រោយៗ កុំភ្លេចគាំទ្រស្ដាប់ Idol របស់ Galaxy នៅលើ Pleng ទាំងអស់គ្នាណា៎!៕






