ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុ.កគៀបរថយន្តដឹកដែកធុនធំ រងការខូចខាតមួយកំណាត់មុខយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេងុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ២២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុច ជាប់និងរោងចាក់ស្រាបៀកម្ពុជា ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តធុនធំដឹកដែកមួយគ្រឿង ពណ៌ទឹកក្រូចពាក់ផ្លាកលេខ ក្រុ.ព្រះសីហនុ3A-0365 បើកបរតាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម រួចបានបត់ស្ដាំចូលក្នុងការដ្ឋាន ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រួស ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BA-3221បើកបរតាមបណ្ដោយផ្លូវ២១៧ ស្របទិសគ្នាពីក្រោយក្នុងល្បឿនលឿន ក៏វ៉ាក់អើជាន់ហ្វ្រាំងមិនទាន់ជ្រុល ទៅបុ.ករថយន្តដឹកដែកធុនធំចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តព្រូសរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ចំណែករថយន្តដឹកដែកធុនធំវិញ រងការខូចខាតតិចតួច សំណាងល្អមិនគ្រោះថ្នាក់ ដល់តៃកុងនិងអ្នករួមដំណើរ តាមដងផ្លូវរងការខូចខាត តែរថយន្តតែប៉ុណ្ណោះ។
ក្រោយកើតហេតុដោយភាគីទាំងសងខាង សម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំឲ្យភាគីទាំងសងខាង ដោះស្រាយគ្នាតាមក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





