Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់ជិះម៉ូតូលឿនជ្រុល ទៅបុ.ករថយន្តអូឌីពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូត ទៅបុ.ករថយន្តម៉ាកអូឌីចំពីមុខយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាក audi ស៊េរីទំនើបពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BG-5797បើកបរតាមបណ្ដោយផ្លូវ ៣៣៦ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកប៊ីត ពណ៌សលាយខៀវពាក់ផ្លាកលេខភ្នំពេញ 1HB-8474 ជិះតាមបណ្ដោយផ្លូវ ៣៣៦ ក្នុងទិសដៅបញ្ជាក់គ្នាពីកើតមកលិច ក្នុងល្បឿនលឿន បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទឹកមុខរថយន្តម៉ាកអូឌី ចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯតៃកុងរថយន្តសមត្ថកិច្ចឃាត់ បាននៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តនិងម៉ូតូទៅរក្សាទុក នៅអធិការនគរបាលខណ្ឌពួករោងចក្រ ឲ្យភាគីទីដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×