ការស្លាប់របស់នារីវ័យក្មេងម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន សម្តែងនូវក្តីតក់ស្លុតជាខ្លាំង នៅពេលដែលបានឃើញរូប «មុន»និង «ក្រោយ» នាងធ្លាក់ខ្លួនឈឺធ្ងន់ពីជំងឺក្រពះដ៏រ៉ាំរ៉ៃ ដែលបានធ្វើឲ្យរូបកាយរបស់នាងស្គមស្គាំងខ្លាំងមើលលែងស្គាល់តែម្តង។
នេះបើយោងតាមនារីម្នាក់ដែលត្រូវជាមិត្តភក្តិ មានគណនីហ្វេសប៊ុកឈ្មោះ Alip Zuxi បានបង្ហោះសារដ៏រំជួលចិត្ត និងផ្តាំទៅគ្រប់គ្នាប្រយ័ត្នរឿងជំងឺក្រពះកុំមើលស្រាលឲ្យសោះ ដោយនាងបានរៀបរាប់យ៉ាងដូច្នេះថា៖ «អ្នកណាឧហ្សាហ៍ឈឺក្រពះ រលាកពោះវៀនរំារ៉ៃ គួររួសរាន់ទៅពេទ្យព្យាបាល លាបថ្នាំស្រួលបួលផង បងប្អូនទាំងអស់គ្នាគួរយកចិត្តទុកដាក់ពីសុខភាពខ្លួនឯងអោយមែនទែន កុំប្រហែស កុំបណ្តោយខ្លួន កុំលលេងជាមួយជំងឺអោយសោះ ទោះជំងឺខ្លះវាស្រាលក៏ដោយ បេីយេីងមិនយកចិត្តទុកដាក់ចាំអោយវាជាបាត់ដោយខ្លួនឯង វាមិនងាយទេ ពេលខ្លះពេលយេីងគ្រាន់តែធូរបន្តិច យេីងគិតថាយេីងជាហេីយ តែតាមពិតវានៅតែឈឺចឹង ដូច ពិសី ពួកម៉ាក់ខ្ញុំម្នាក់នេះ កាលនៅរស់ឈឺក្រពះរលាកពោះវៀនគាត់ឈឺរហូតរាំរៃៗនៅហ្នឹង ពេលរៀងធូរគាត់ចាប់ផ្តេីមញាុំហិលញាុំស្រាបៀរញាុំនេះញាុំនោះមិនតមជំងឺរេីរលាប់ឡេីងវិញមិនតិចដងទេ ពិនិត្យលាបថ្នាំព្យាបាលចុះឡេីងឈឺជាៗ ចុងក្រោយទៅជាធ្ងន់ធ្ងរជួយលែងបានបាដោយ»។
នាងបន្តថា៖ «ខ្ញុំបាត់គាត់ខានឃេីញមុខប្រហែលកន្លះឆ្នាំ ស្មានតែទៅនៅចិនបាត់ហេីយ ហុឹម តាមពិតគ្នាទៅដេកឈឺតឺតៗនៅពេទ្យ អត់សូវមានអ្នកដឹងទេ ខ្ញុំសោកស្តាយខ្លាំងណាស់ ហេតុអីទៅលឿនដល់ចឹង ពួកម៉ាក់អេីយពួកម៉ាក់ សូមអោយពួកម៉ាក់ទៅអោយបានសុខពួកម៉ាក់ជាមនុស្សល្អពួកម៉ាក់នឹងមានជីវិតដ៏ល្អនៅជាតិថ្មី ពេលខ្ញុំមេីលរូបម្តងៗខ្ញុំរន្ធត់ចិត្តមិនបាត់ទេ ទទួលយកមិនបានទេ ប្រហែលមួយរយៈមុនបានឆាតមួយគ្នាដែរថា ពេលមកដល់ខ្មែរអោយឆាតប្រាប់ ខ្ញុំទៅជួប ដល់ពេលម្សិលមិញគេរ៉ៃលុយគ្នាគេប្រាប់ថារ៉ៃអោយអាពិសីអាពិសីមកដល់ខ្មែរហេីយ ខ្ញុំក៏ជូន៥០$ ស្មានថារ៉ៃយកលុយទៅព្យាបាល តាមពិតរ៉ៃយកទុក…. ដល់ល្ងាចបងស្រីខ្ញុំឆាតមកថា ពិសីទៅហេីយ មនុស្សពេលនៅរស់ស្រស់ស្អាតណាស់ តែពេលធ្លាក់ខ្លួនឈឺមេីលឡេីងមិនស្គាល់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




