Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹងសាទុក្ខ បុរសជាប់ចោទជនជាតិចិន ៣នាក់ និងខ្មែរម្នាក់ ជាប់ពាក់ព័ន្ធនឹងការកែច្នៃ ជួញដូរគ្រឿងញៀនជិត ៥៥ គីឡូក្រាម

ភ្នំពេញ : តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខ របស់ជនជាប់ចោទជនជាតិចិន ចំនួន៣ នាក់ និងខែ្មរម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ម្នាក់ៗ អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការ កែច្នៃ និង ជួញដូរគ្រឿងញៀន ចំនួនជិត ៥៥ គីឡូក្រាម ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ ២០១៥ នៅចំណុច ផ្ទះ លេខ C១៩ ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ ។

លោក សឹង បញ្ញាវឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទទាំង៤នាក់មានឈ្មោះ ៖ ទី១- ឈ្មោះ លីវ ស៊ឺ ភេទប្រុស អាយុ៤៣ ឆ្នាំ កើតឆ្នាំ ១៩៧៣ ជនជាតិខែ្មរ ។ ទី២-ឈ្មោះ តឹង យ៉ាងភីង ភេទប្រុស អាយុ ៥៧ ឆ្នាំ កើតឆ្នាំ ១៩៦២ ជនជាតិចិន ។ទី៣- ឈ្មោះ លី យ៉ុន ហៅ ចៃ ភេទប្រុស អាយុ៤៣ ឆ្នាំ កើតឆ្នាំ ១៩៧៣ ជនជាតិចិន។ ទី៤- ឈ្មោះ ដំា ញ៉ ជនជាតិចិន កើតឆ្នាំ ១៩៦១ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទទាំង ៤ នាក់ខាងលើ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៦ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់អស់មួយជីវិត និងពិន័យចំនួន ៦០ លានរៀល ក្នុងម្នាក់ៗ សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ : ផលិតកែច្នៃ និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៣៩ និង ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែពួកគេបានប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ តម្កល់ទណ្ឌកម្មរបស់ពួកគេ រក្សាទុកជាបានការដដែល។ ពួកគេ ក៏ប្តឹងសាទុក្ខ មក តុលាការកំពូលទៀត។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៦ និង១៧ ខែ មិថុនា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ C១៩ ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ នឹង ខេត្ត ស្ទឹងត្រែង។

សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វតាមីន ទម្ងន់សរុប ៥៤៥៩៩,៦០ ក្រាម ជាង ៥៥ គីឡូក្រាម។

សំណុំរឿងក្តីនេះ, តុលាការកំពូលបានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

×