Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការដំបូងរាជធានីភ្នំពេញ ជំនុំជម្រះជនជាប់ចោទ ជនជាតិរុស្ស៊ី២នាក់ និង ស្រី្តជនជាតិអ៊ុយក្រែនម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ផលិត ដឹងជញ្ជូន ជួញដូរគ្រឿងញៀន ២០ គីឡូក្រាម

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ បានជំនុំជំម្រះ ជនជាប់ចោទបករុស-ស្រី៣នាក់ ជនជាតិរុស្ស៊ី២នាក់និងស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ ពាក់ព័ន្ធនឹងការ ផលិត ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជាង ២០គីឡូក្រាម ប្រព្រឹត្តកាលពីអំឡុង ២០២០ ប្រព្រឹត្ត នៅទីតាំងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក សេង រិទ្ធី ជាប្រធានចៅក្រមជំនុំជំម្រះ បានឲ្យដឹងថា ជនជាប់ចោទ ៣ នាក់មាន៖ ទី១-ឈ្មោះ BONDARBNKO KARYNA ភេទស្រី អាយុ២១ឆ្នាំ ជនជាតិ អ៊ុយក្រែន។ ទី២-ឈ្មោះ DMITRIY KARAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ រុស្ស៊ី ។ទី៣- ឈ្មោះ EVGENY KARAS ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិរុស្ស៊ី ។

ពួកគេ ត្រូវបានចោទប្រកាន់ពីបទ” ផលិត ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទ៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០ នៅទីតាំងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វតាមីន ទម្ងន់សរុប ២០ គីឡូក្រាម ។
សំណុំរឿងក្តីនេះ, សាលាដំបូងរាជធានីភ្នំពេញបានលើកពេល ប្រកាសសាលក្រម នៅព្រឹកថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

×