កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបរិបូណ៌ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ បានចុះឃាត់ខ្លួនបុរស៣នាក់ ពាក់ព័ន្ធករណី ឆបោក លក់ដូរវត្ថុអច្ឆរិយៈ ( ថ្មស៊ីដែក ) ប្រព្រឹត្ត កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២២ នៅភូមិត្រពំាងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលស្រុកបរិបូណ៌ បានឲ្យដឹងថា ជនសង្ស័យ៣នាក់មាន៖ ទី១- ឈ្មោះ សែម សុខុម ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅ សង្តាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ ។ ទី២- ឈ្មោះ ខឿន សំអាត ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅ នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ទី៣- ឈ្មោះ ទៀង គឹមម៉ាប់ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅ ភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ចំណែកឯជនរងគ្រោះមានឈ្មោះ ទុំ សុភី មានទីលំនៅ ភូមិត្រពំាងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូណ៌ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


