Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណូម័ររីករាយ បានកៅអីCTN ដោយកុងត្រា

ភ្នំពេញ ៖ កន្លងមកណូម័រ កម្រទទួលឱកាស កុងត្រា ការងារជាមួយស្ថានីយ៍ណាឡើយ ។ ទើបតែពេលថ្មីៗ នេះ នាង បានទទួលយក ចំណងការងារ មានលិខិតស្នាមហើយ រំពឹងថា នាងពិតជាកើនប្រជាប្រិយភាពម្តងទៀតជាមិនខានឡើយ។

តារាសម្ដែងនិងជាពិធីការិនីរូបសម្រស់អន រ៉ាស៊ីសុមេត្តា ហៅណូម័រ បានឲ្យដឹងថា នាងទើប បានចុះ កុងត្រានៅស្ថានីយ៍ទូរទស្សន៍Ctn កាលពីពេលថ្មីៗនេះហើយពិតជារីករាយ ដែល បានឈជើងនៅទីតាំងមួយ ដ៍ល្អដើម្បីឲ្យនាងមានឱកាសពង្រឹង និងបង្កើនសមត្ថភាពចំពោះការងារដែលខ្លួនស្រឡាញ់ ផ្នែកពិធីការិនីមួយនេះថែមទៀត។

ណូ ម័រ បង្ហើប ការចាប់ អាជីពជាពិធីការិ នីមិនមែនជាការងាយស្រួល ដែលអ្នកណាក៏ចេះតែអាចធ្វើបានគ្រប់គ្នានោះទេ ព្រោះសូម្បីតែរូបនាងពីដំបូងស្ទើរតែមិនហ៊ានប្រថុយផង ដោយសារការងារនេះទាមទារនូវ ការមានកម្រិតវប្បធ័មខ្ពស់ ហើយពេលធ្វើអត្ថាធិប្បាយ គឺដាក់ឲ្យចំគោលដៅ នៃប្រភេទកម្មវិធី តែម្ដង ហើយនាងបានប្រឡូករយៈ ពេលជិត១០ឆ្នាំមកហើយ។ យ៉ាងណានាងថាទាក់ទងការ សម្ដែង ភាពយន្ដវិញ គឺ នាងនៅតែចេញថតជាធម្មតា ហើយរយៈពេលចុងក្រោយនេះមាន បទថ្មីៗទើបថតមួយៗដែរ។

ណូម័រ នៅតែក្លាយជា អ្នកមេម៉ាយវ័យក្មេង ដោយមិនទាន់បើកបេះដូងយកបុរសថ្មីណាឡើយ ។ ក្រៅពីទំនេរនាងខំប្រឹងស្រវា តែរឿងខំរកលុយ ជួយអ្នកផ្ទះ និងបានលុយជូនម្តាយជាទីស្រឡាញ់តែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×