Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីជាអ្នកចម្រៀង ដែលរងការប្រើអំពើហិ.ង្សា ពីថៅកែដំឡើងឆាកតន្រ្តីខនសឺត ទទូចរកយុត្តិធម៌

ភ្នំពេញ ៖ ស្ត្រីជាអ្នកចម្រៀងម្នាក់ដែលរងការប្រើអំពើហិ.ង្សាយ៉ាងព្រៃផ្សៃពីសំណាក់លោក ហុង ស៊្រែន ថៅកែដំឡើងឆាកតន្រ្តីខនសឺត បានអំពាវនាវ និងទទូចឲ្យតុលាការផ្តល់យុត្តិធម៌ និងសូមឲ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់លើបុគ្គលរូបនោះ ដែលកំពុងតែស្ថិតនៅក្រៅសំណាញ់ច្បាប់ ពោលគឺនៅមានសេរីភាពដើរហើរដោយសេរី ខណៈដែលស្ត្រីរងគ្រោះដែលជានារីទន់ខ្សោយ នៅមិនទាន់ទទួលបានយុត្តិធម៌អស់រយៈពេលប្រមាណជា ៣ឆ្នាំមកហើយ។

លោក ហុង ស៊្រែន ថៅកែដំឡើងឆាកតន្រ្តីខនសឺតដែលអាងអំណាចទឹកប្រាក់បានប្រើប្រាអំពើហិ.ង្សា ទៅលើនារីជាអ្នកចម្រៀងឈ្មោះ ប្រាក់ ផាន់នី ហៅប្រាក់ អមរា អាយុ២២ឆ្នាំ នៅភ្នំពេញ និងនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ និងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ រហូតបែកក្បាលហូរឈាម ដេរចំនួន៤ថ្នេរ ប៉ុន្តែជនបង្កនៅតែមានសេរីភាព នធ្វើអោយជនរងគ្រោះជទទួលរងនូវភាពអយុត្តិធម៌។ សំណុំរឿងសាលាដំបូងរាជធានីភ្នំពេញបានតម្តល់រឿងទុកឥតចាត់ការ។ ប៉ុន្តែដើម្បីស្វែងរកយុត្តិធម៌នារីរងគ្រោះ បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍ ក៏បានបញ្ជូនសំណុំរឿងនេះ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់នារីរងគ្រោះ។

ទាក់ទងករណីនេះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នេះ ជនបង្កត្រូវបានតុលាការកោះហៅឲ្យចូលសវនាការ ក្នុងករណីប្រើអំពើហិ.ង្សាលើនារីជាអ្នកចម្រៀងដែលបានប្រព្រឹត្តនៅភ្នំពេញ និងនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ និងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។ ប៉ុន្តែសវនាការនេះ ត្រូវបានលើកពេលដោយមិនទាន់កំណត់ថ្ងៃ ខណៈពេលដែលជនបង្ក ក៏មិនបានមកចូលរួមក្នុងសវនាការផងដែរ។ រីឯជនរងគ្រោះបានមកចូលរួមក្នុងសវនាការ។

នារីរងគ្រោះ ប្រាក់ ផាន់នី ហៅ ប្រាក់ អមរា បានលលើកដៃសំពះនៅមុខសាលាដំបូងរាជធានីភ្នមពេញសុំឲ្យតុលាការផ្តល់ភាពយុត្តិធម៌ដល់ខ្លួន ដោយសុំឲ្យចាត់វិធានការតាមផ្លូវច្បាប់ទៅលើលោក ហុង ស៊្រែន ថៅកែដំឡើងឆាកតន្រ្តីខនសឺត។

រឿងរ៉ាវ លោក ហុង ស៊្រែន ថៅកែដំឡើងឆាកតន្រ្តីខនសឺត ដែលបានប្រើអំពើហិ.ង្សា និងតែងតាមយាយីឈ្នានីសគ្រប់បែបយ៉ាងលើកញ្ញា ប្រាក់ ផាន់នី ជាអ្នកចម្រៀងអាជីពរហូតមានរបួសស្នាម ហើយកន្លងមកដោយសារនាងទ្រាំមិនបានក៏ដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចតាមមូលដ្ឋាន ប៉ុន្តែសមត្ថកិច្ចមិនមានចំណាត់នោះទេ។ ដោយសារតែហេតុនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីឲ្យជួយរកយុត្តិធម៌។
ជនរងគ្រោះបានឲ្យដឹងថា បណ្តឹងដែលប្តឹងទៅកងរាជអាវុធហត្ថខណ្ឌដង្កោ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងករណីឈ្មោះ ហុង ស៊្រែន ប្រើអំពើហិង្សាឃោឃៅមកលើនាងបណ្តាលឲ្យមានរបួសស្នាមនិងចាត់ទុកជាការរំលោភលើសិទ្ធិស្រ្តីយ៉ាងធ្ងន់ធ្ងរ ជាការមិនរាងចាលមិនទាន់ផុតអាជ្ញាកាលនៃបទល្មើស ដែលត្រូវបូកផ្សំបទល្មើសចាស់និងថ្មីឡើយ។ បណ្តឹងរបស់នាងមិនត្រូវមានដំណោះស្រាយសមស្របនោះទេ ដូច្នេះនាង ត្រូវការរកប្រព័ន្ធច្បាប់នៅតុលាការម្តង។

ជាមួយគ្នានេះ ជនរងគ្រោះសូមឲ្យមេធាវីសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ ជួយ រាស្ត្រក្រីក្រ និងលើកកម្ពស់តម្លៃស្ត្រី ដោយបង្កើតឲ្យមានក្រុមមេធាវី ជួយជនក្រីក្រមេត្តាជួយរក យុត្តិធម៌ដល់នាងផង ។ ព្រោះថាទង្វើរបស់លោក ហុង ហ្ស៊ែន មកលើនាងជាការរំលោភ លើស្ត្រីភេទទន់ខ្សោយ រំលោភសិទ្ធិនារី ធ្ងន់ធ្ងរ ពោលគឺបានរំខានការប្រកបរបរចិញ្ចឹមជីវិត របស់នាងដើម្បីបានប្រាក់តិចតួច មកចិញ្ចឹមឪពុកម្តាយ និងប្អូនប្រុសស្រី ៣ នាក់ បានរៀនសូត្រ។
ជនរងគ្រោះបានលើកម្រាមដៃ១០ និងសូមក្តីមេត្តករុណាពីសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ដល់រូបនាង ដែលជានារីទន់ខ្សោយផង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×