Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តតូយ៉ូតាព្រូស បើកលឿនរេចង្កូតឡើងសួនច្បារ ពុះចែកទ្រូងផ្លូវ ទៅបុ.កបង្គោលភ្លើង ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូន បានបើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុ.កបង្គោលភ្លើងមួយដើមយ៉ាងពេញទំហឹង បណ្ដាលឲ្យបា.ក់រាបដល់ដី ចំណែកឯរថយន្តវិញក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ ដល់កូនតូចនិងប្រពន្ធ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងប្រពន្ធនិងកូនតូច បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌កណ្ដុរប្រម៉េះមួយគ្រឿង ពាក់ផ្លាកលេខ 2AW-2329 បើកបរតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ដល់ផ្លូវកោងមិនប្រយ័ត្នក៏បួងចង្កូតឡើងលើសួនច្បារ ពុះចែកទ្រូងផ្លូវទៅបុ.កបង្គោលភ្លើងមួយដើម យ៉ាងពេញទំហឹង បណ្តាលឲ្យបា.ក់រាបដល់ដី រីឯរថយន្តបង្កវិញក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អប្រពន្ធនិងកូនតូច នៅក្នុងរថយន្តមិនមានរងរបួសនោះទេ រងការខូចខាតតែរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ វាស់វែង ស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×