កំពង់ធំ ៖ ករណីឃាត.កម្មបង្កឡើងដោយជនសង្ស័យដែលជាឪពុកបង្កើត បានកា.ប់ស.ម្លាប់កូនស្រី។
ហេតុការណ៍កើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះឈ្មោះ ទីន ហន អាយុ៥៩ឆ្នាំនៅភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បុរសជាឪពុកយកកាំ.បិតបុ័ង.តោ កាប់កូនស្រី ខណ:នាងឈឺគ្រុនកំពុងដេកលង់លក់ បណ្ដាលឲ្យស្លា.ប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងស្រីងរងគ្រោះខាងលើមានឈ្មោះ កំសត់ ឡៃណាង ភេទស្រីអាយុ៨ខែ រស់នៅជាមួយជីដូនឈ្មោះ ចេវ ពៅ។ ចំណែកជនសង្ស័យមានឈ្មោះ ហ៊ាង សត់ អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

មុនពេលកើតហេតុជនសង្ស័យ ទៅធ្វើការសំណង់ក្បែរផ្ទះហើយ ផឹកស្រាស្រវឹងជោកជាំ រហូតដល់ម៉ោងប្រហែល២១ជាង ត្រឡប់មកផ្ទះ រករឿងឪពុក-ម្ដាយ ខណ:ពេលម្ដាយកំពុងមើលចៅ(សព)ឈឺគ្រុន ដោយដាក់ចៅឲ្យដេកក្នុងមុងក្នុងអង្រឹងក្រោមផ្ទះ ស្រាប់តែជនសង្ស័យ យកកាំ.បិតបុ័ង.តោ ស្ទុះទៅកាប់កូនខ្លួនទាំងកម្រោល ត្រូវចំផ្ទៃមុខខាងឆ្វេង ១កន្លែង បណ្ដាលឲ្យរបួសធ្ងន់។
ភ្លាមៗ ជនសង្ស័យបានយកកាំ.បិតផ្គាក់ដេញកាប់ឪពុក-ម្ដាយ បងប្អូននៅក្នុងផ្ទះ តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ មួយសន្ទុះក្រោយមក ទើបមានប្រជាពលរដ្ឋ មកជួយអន្តរាគមន៍ ទើបជនសង្ស័យរត់គេចខ្លួនបាត់។

សមត្ថកិច្ចស្រាវជ្រាវ រហូតឃាត់ខ្លួនជនដៃដល់បាន នៅវេលាម៉ោង៥និង៥៦នាទី នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចវាលស្រែ ខាងវាលបឹងវៀន ភូមិព្រែកក្រោល ឃុំត្នោតជុំ ដែលមានចំងាយ១៥០០ម៉ែត្រពីកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅធ្វើការសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

