Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ទៅតុលាការ

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់។

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០២និង៣០នាទី រំលងអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះ៦៤អឺ០ ផ្លូវមុន្នីវង្ស កែងផ្លូវ១២៨ (ក្រុមហ៊ុនTPS ) ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
ជនរងគ្រោះឈ្មោះស៊ិន វ៉េត ភេទ ប្រុស អាយុ៦៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខGss នៅផ្ទះជួល នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សុខ ធី ហៅ អាជ្រុយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ សម្ភារៈដកហូត៖​ ម៉ូតូម៉ាក់ Icon ពណ៌ខ្មៅលាយ ស សេរី ឆ្នាំ២០០៩ ពាក់ផ្លាកលេខ ត្បូងឃុំ 1.D 53720។ សម្ភារៈបាត់បង់៖​ ទូរស័ព្ទម៉ាក់POPPO ពណ៌ខ្មៅ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

×