Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចលនាលួចនាំចូលសត្វរស់ខុសច្បាប់ និង ផលិតមានដើមកំណើតពីសត្វ និងសាច់បង្កក់កើនច្រើនឡើងគួឲ្យបារម្ភបំផុត

ភ្នំពេញ៖ ថ្មីនេះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានសង្កេតឃើញថា ចលនាលួចនាំចូលសត្វរស់ខុសច្បាប់ និង ផលិតមានដើមកំណើតពីសត្វ និងសាច់បង្កក់កើនច្រើនឡើងគួឲ្យបារម្ភបំផុត ដែល វាបានបង្កផលប៉ះពាលយ៉ាងធ្ងន់ធ្ងដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក តាមរយះលក់បង្ខូចថ្លៃដើម និង នាំសត្វដែលមានជំងឺចូលមកកម្ពុជា(បង្កឲ្យមានជំងឺឆ្លង) ជាពិសេសផលិតផលមានដើមកំណើតពីសត្វ និង សាច់បង្កក់ដែលមិនមានការត្រួតពិនិត្យបានត្រឹមត្រូវពីស្ថាប័នជំនាញ វានឹងបង្កហានិភ័យខ្ពស់បំផុតដល់សុខភាពប្រជាពលរដ្ឋយើង។

ក្រុមឈ្មួញទុច្ចរិតបានឃុបឃិតជាមួយមន្ត្រីខិលខួចមួយចំនួនតូចកុំពង់បំផ្លាញវិស័យចិញ្ចឹមសត្វប្រទេសកម្ពុជា និង សុខភាពប្រជាជនកម្ពុជាដោយលួចនាំចូលសត្វមានជំងឺ និងផលិតផលខួចគុណភាព ដូច្នេះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សូមអំពាវនាវដល់បងប្អូនសូមចូលរួមទប់ស្តាត់ការនាំចូលសត្វរស់ និងផលិតផលមានដើមកំណើតពីសត្វខុសច្បាប់តាមសូមទាក់ទងមកលេខទូរសព្ទ ០១២៥៨៧៧៦៧ ០១២ ៩៣៩១៥២។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានខិតខំដើម្បីទប់ស្តាត់ការនាំសត្វរស់ខុសច្បាប់ និងការពារផលប្រយោជន៌ដល់អ្នកចិញ្ចឹមក្នុងស្រុក និង សុខភាពប្រជាពលរដ្ឋកម្ពុជា៕ រក្សាសិទ្ធិដោយ ៖​ សុទ្ធ លី

×