ភ្នំពេញ ៖ ផ្ទះចំនួន២ខ្នងបានរងការខូចខាតធ្ងន់ ខណះពេល ដែលផ្ទាំងថ្មរបងក្រុមហ៊ុន ក្រឡុងស៊ីម៉ងត៍ មួយដែលមានកម្ពស់ប្រមាណជាង៥ម៉ែត្រ បានបាក់ស្រុតសង្កត់ពីលើ។ ទោះបីជាយ៉ាងពុំបណ្តាលអោយមនុស្ស រងរបួសឡើយ គ្រាន់តែខូចខាតផ្ទះនិងរបស់របរចានឆ្នាំងតែប៉ុណ្ណោះ។
ហេតុកាណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០២២ នៅចំណុច ក្រុមហ៊ុន ក្រឡុង ស៊ី ម៉ងត៍មួយ ដែលស្ថិតនៅតាមផ្លូវជាតិលេខ៦ ចំនុចស្ពានលេខ១០ក្នុង ភូមិ ចំបក់មាស សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

តាមព័ត៌មានអោយដឹងថា ផ្ទាំងថ្ម របងដែលបាក់ស្រុតនោះ មានបណ្តោយប្រវែង ជិត១០០ម៉ែត្រ និងមានកម្ពស់ប្រមាណជាង៥ម៉ែត្រ ដែលក្រុមហ៊ុន ធ្វើព័ទ្ធទីតាំងការដ្ឋានការបាក់ស្រុតដួលរលំរបងទាំងជំហរនេះត្រូវបានគេដឹងបណ្តាលមកពីក្រុមហ៊ុនចាក់ដីខ្ពស់និងកិនបង្ហាប់ព្រមទាំងមានភ្លៀងធ្លាក់ជាហេតុ ធ្វើអោយស្រុតដីបាក់របង់តែម្តង ។
តាមព័ត៌មានអោយដឹងទៀត ថា ការដ្ឋានក្រឡុកស៊ីម៉ងត៍នេះទើបតែដំណើរការបានថ្មី ។ នៅមុនពេលកើតហេតុខណះពេលដែល គ្រឿង ចក្រ កំពុងតែកិនបង្ហាប់និងធ្វើដំណើរចុះឡើងនៅក្នុងក្រុមហ៊ុន ស្រាប់តែ របងថ្ម នោះបានបាក់ទាំងផ្ទាំងសង្កត់ទៅលើផ្ទះ ប្រជាពលរដ្ឋ ចំនួន ២ខ្នងដែល នៅជាប់របងនោះ បណ្តាលអោយផ្ទះឈើមួយខ្នង បានរងការខូចខាតធ្ងន់ធ្ងរបាក់ខ្ទេចដំបូលនិងជញ្ជាំង។ ចំណែកផ្ទះថ្មមួយខ្នងទៀតរងការខូចខាតដំបូលផ្នែកខាងក្រោយផងដែរ។
ទោះជាយ៉ាងណាម្ចាស់ផ្ទះទាំង២ខ្នងខាងលើមិនទាន់មានសំណងថ្លៃខូចខាតផ្ទះរបស់ពួកគាត់នៅឡើយនោះទេ៕រក្សាសិទ្ទិដោយ ៖ សួង សាម




