Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តlexus470បើកទៅមុខរឺម៉ក រួចបន្តល្បឿនទៅបុកទម្លុះចូលរបងមុខព្រលានយន្តហោះពោចិនតុង បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តlexus470 ចេញពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កាត់ទទឹងថ្នល់ ក្នុងល្បឿនលឿនជ្រុលទៅបុ.កនឹងរឺម៉កពេញទំហឹងរួចបន្តល្បឿន ទៅបុកទម្លុះចូលរបងព្រលានយន្តហោះពោធិចិនតុង បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីវេលាម៉ោង ១០និង ៣០នាទីព្រឹកថ្ងៃទី ២៧ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខព្រលានយន្តហោះអន្តរជាតិពោធិចិនតុង ក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញស្រ្តីរងគ្រោះម្នាក់ ជិះម៉ូតូសណ្តោងរឺម៉កមួយកគ្រឿង មិនមានស្លាកលេខជិះតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញបុរសម្នាក់ បានបើករថយន្តបង្កម៉ាក lexus 470 ពាក់ផ្លាកលេខភ្នំពេញ 2R-1899 បើកចេញពីក្នុង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទាំងកាត់ទទឹងថ្នល់ក្នុងល្បឿនលឿន បានជ្រុលទៅបុករឺម៉កយ៉ាងពេញទំហឹង រួចបន្តល្បឿនទៅបុកទម្លុះរបងព្រលានយន្តហោះពោធិចិនតុង បា.ក់អស់ជាច្រើនផ្ទាំង ចំណែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ និងបែកពោងសុវត្ថិភាពទាំងសងខាង។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់រួចទំនាក់ទំនង ទៅជំនាញចរាចរណ៍ ចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

×