Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ចូល​ប្លុក​ស្ទឹងមានជ័យ សូម​ប្រយ័ត្ន ពិសេស​នា​រី​ៗ! ឆ.ក់​បិទគូទ​ជា​ហ្វូង ៥-៦ ម៉ូតូ បណ្តាល​ឲ្យ​នារី​ម្នាក់​ដួ.ល​ត្រឡប់ត្រឡិន…

ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា ប្លុកស្ទឹងមានជ័យ គឺជាទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋដ៏ស្មុគស្មាញ និងពោរពេញទៅដោយក្រុមចោរឆក់​និងប្រើប្រាស់គ្រឿងញៀន បង្កប់ខ្លួននៅទីនោះរ៉ាំរ៉ៃយូរឆ្នាំមកហើយ។ ហើយតំបន់នេះ ក៏ត្រូវបានប្រជាពលរដ្ឋនិយាយថា គឺអសន្តិសុខណាស់ ដោយផ្លូវលំខ្លះឮសំឡេងជនរងគ្រោះស្រែកថា «ចោរៗ» មួយថ្ងៃ៣ ទៅ៤ដងក៏មានដែរ ដោយពុំរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋានសោះឡើយ។

ជាក់ស្តែង ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ពិតជាមានក្តីអាណិតអាសូរដល់នារីជាគ្រូបង្រៀនម្នាក់ជាខ្លាំង នៅពេលបានឃើញវីដេអូអ្នកគ្រូត្រូវបានក្រុមចោរស្ទាវៗ ៥ ទៅ ៦ ម៉ូតូ ធ្វើសកម្មភាពឆក់ទាំងព្រឹក នៅប្លុកនៃសង្កាត់ស្ទឹងមានជ័យទី១ បណ្តាលឲ្យដួលម៉ូតូត្រឡប់ត្រឡិន ហើយត្រូវពួកវា (អ្នកចាំបិទគូទ) វាយមួយមួកថែមទៀត។ តែទោះយ៉ាងណា ក្រុមចោរទាំងនោះពុំអាចឆក់បានអ្វីឡើយ ខណៈអ្នកគ្រូរងគ្រោះក៏ពិតជាមានស្មារតីរឹងមាំណាស់ ដោយបានក្រោកងើបឡើងរត់ទៅប្រមូលរបស់ទ្រព្យដែលបានជ្រុះនៅលើផ្លូវ។

ក្រោយពីបានឃើញបែបនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាខឹងសម្បារខ្លាំងណាស់ ដោយបានលើកបែបៗនេះថា «ចាប់បាន កាត់ម្រាមដៃវាចោលដូចនៅវៀតណាម កុំទុក ព្រោះពួកអាអស់នេះវារស់នៅសព្វថ្ងៃគឺចង្រៃដល់អ្នកដទៃណាស់, ចឹងតាស បានម្នាក់ៗចេះតែក្តៅក្រហាយ ចាប់បានម្តងៗ វាយក្បែរៗងាប់,…»។

តែទោះយ៉ាងណា ក្រោយករណីនេះបានកើតឡើង កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ជិះម៉ូតូ និច ដែលប្រជាពលរដ្ឋសន្មត់ថាជាមុខសញ្ញាធ្វើសកម្មភាពញឹកញាប់ ខណៈបក្ខពួកវាជាច្រើននាក់ទៀត ពុំទាន់ត្រូវបានចាប់ខ្លួននោះទេ។

នេះបើតាមផេក អធិការនគរបាលខណ្ឌមានជ័យ បានបង្ហោះឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធករណីឆក់កាបូប នៅសង្កាត់ស្ទឹងមានជ័យទី១ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ។

កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ១២ម៉០០នាទី កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចបណ្តោយផ្លូវ មុនីរ៉េត ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ ក៏ប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ណាល់ ផានីន ហៅ ទីន ភេទ ប្រុស អាយុ ១៧ឆ្នាំ ជិះម៉ូតូ ០១គ្រឿងម៉ាក និច ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១GV-៧៧១៨ នៅតាមផ្លូវ ដោយមានការសង្ស័យ (ភិនភាគដូចជនសង្ស័យធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញាណ ភេទ ស្រី ជិះម៉ូតូ ០១គ្រឿងម៉ាក ស្គុបពី ពណ៌ ស មិនចាំស្លាកលេខ ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ២៣ម៉៤៧នាទី នៅចំណុចបណ្តោយផ្លូវ បេតុង ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ) កម្លាំងសមត្ថកិច្ចយើងបានហៅធ្វើការត្រួតពិនិត្យ និងនាំខ្លួនយកមកស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ធ្វើការសាកសួរ ហើយបានឆ្លើយសារភាពថារូបគេ បក្ខពួកគេចំនួន ៩នាក់ទៀត ពិតជាបានធ្វើសកម្មភាពឆក់យកការបូបស្ពាយរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន (តែជនរងគ្រោះបានដណ្តើមកាបូបស្ពាយមកវិញបាន) ចំណែកជនសង្ស័យ ៩នាក់ទៀត ឈ្មោះកុង, ឈ្មោះ គុណ និងឈ្មោះ សាល និងបក្ខពួកចំនួន០៦នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ ។

ជនសង្ស័យឈ្មោះ ណាល់ ផានីន ហៅ ទីន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ គ្មានផ្ទុកសារធាតុញៀន -វត្ថុតាងចាប់យកដូចជា : ម៉ូតូ ០១គ្រឿងម៉ាក និច ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១GV-៧៧១៨ (របស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យ​ឈ្មោះ ណាល់ ផានីន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×