ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាសម្តែងនូវក្តីអាណិតអាសូរ និងផ្ទុះកំហឹងយ៉ាងខ្លាំង ក្រោយពីស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ វ៉េត អូនតូច បានដាច់ចិត្តបញ្ចេញវីដេអូបង្ហាញសកម្មភាពត្រូវប្តីវាយដុំយ៉ាងសាហាវនៅចំពោះមុខកូនប្រុសកូនស្រីតូចៗ២នាក់ និងភស្តុតាងស្លាកស្នាមជាំពេញមុខគួរឲ្យអាសូរ ប៉ុន្តែ អ្នកលេងបណ្តាញសង្គមជាច្រើនពុំដឹងថា ប្តីវ៉ៃដោយសាររឿងអ្វីនោះទេ។
ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺត្រង់ស្រ្តីខាងលើបានបញ្ជាក់ថា រូបនាងពិតជារងភាពអយុត្តិធម៌ណាស់ ដែលត្រូវប្តីវាយធ្វើបាបហើយ តែបែរជាត្រូវជាប់នៅប៉ុស្តិ៍ទៅវិញ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំងតែម្តង។
តែទោះជាយ៉ាងណា ក្រោយឃើញមនុស្សជាច្រើន ពុំបានដឹងរឿង ហើយនាំគ្នាផ្ទុះកំហឹងទៅនឹងទង្វើបុរសជាប្តី ស្រាប់តែបុរសជាប្តីដែលមានគណនីហ្វេសប៊ុកឈ្មោះ Suos Chamroeun បានចូលខមិន បានបញ្ចេញ Link ព័ត៌មានស្ទើរមិនគួរឲ្យជឿ ទាក់ទងករណីប្រពន្ធរបស់គាត់ឈ្មោះ វ៉េត អូនតូច អាយុ ៣៣ ឆ្នាំ ត្រូវបានគាត់តាមទាន់ កំពុងឡើងផ្ទះសំណាក់ជាមួយសាហាយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង កាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២០ កន្លងទៅ ស្ថិតនៅចំណុចបន្ទប់ A ២០ ផ្ទះសំណាក់ មហាលាភ ភូមិកំពង់សំណាញ់ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បន្ទាប់ពីបានបង្ហាញខ្លួនយ៉ាងអាម៉ាសមុខជាមួយសាហាយនៅប៉ុស្តិ៍ប៉ូលីស គេក៏មិនដឹងថា ស្រ្តីជាប្រពន្ធផិតក្បត់រូបនេះ ត្រូវបានសម្របសម្រួលបន្តរួមរស់ជាមួយប្តីទៀត ឬយ៉ាងណានោះទេ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ ស្រាប់តែថ្មីៗនេះ ស្រ្តីរូបនេះបានបង្ហោះវីដេអូត្រូវប្តីវាយដុំច្រំធាក់យ៉ាងសាហាវកាលពីអំឡុងឆ្នាំ២០១៩ និងបានរៀបរាប់យ៉ាងកំសត់ថា៖ «ទ្រាំលែងបានហេីយ ខ្ញុំឈឺចាប់ណាស់ពេលដែលមានរឿងមនុស្សស្រីខុសរហូតខ្ញុំទ្រាំឈឺចាប់គេមេីលងាតមេីលថោកខ្ញុំរយះពេល3ឆ្នាំជាងមកនេះ រហូតមកដល់យប់មិញថ្ងៃទី27.03.22.ខ្ញុំមានបញ្ហាទាល់តែបាន ប្តីវ៉ៃខ្ញុំប្រេីអំពេីហិង្សាខ្ញុំហេីយ ដល់ពេលមកប៉ុស្ត៏ជាប់តែខ្ញុំម្នាក់ឯង វាអយុតិធម៏សំរាប់ខ្ញុំណាស់នៅមានរូបច្រេីនទៀតដែលខ្ញុំផុសមិនទាន់អស់»។
តែទោះយ៉ាងណា សម្រាប់ការប្រើអំពើហិង្សានៅពេលនេះ ត្រូវបានបុរសជាប្តីប្រាប់ថា ស្រ្តីជាប្រពន្ធអ្នកវាយមកលើគាត់មុន និងថែមទាំងបញ្ចេញរូបភស្តុតាងប្រពន្ធកំពុងស្និទ្ធស្នាលជាមួយបុរសម្នាក់ នៅក្លឹបផឹកស៊ីមួយកន្លែង ដែលជាហេតុនាំឲ្យកើតមានរឿងឈ្លោះគ្នា រហូតឈានដល់ការប្រើអំពើហិង្សាតែម្តងទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















