បន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ បញ្ជូនខ្លួនស្រ្តីសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធករណីឃាត.កម្ម ដោយសារតែខឹងប្តី យកផ្លែដូងគ.ប់ទៅលើកខ្លួនមុន និង ច្របាច់កទៀត ខណៈប្តីនោះស្រវឹងស្រារួច ប្រពន្ធទ្រាំមិនបានក៏យកដំបងឫស្សីវា.យទៅលើប្តីវិញចំក្បាល និងមុខជាច្រើនដំបង បណ្តាលឲ្យស្លា.ប់ នៅហ្នឹងកន្លែង ប្រព្រឹត្តនៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលស្រុកមង្គលបូរីបានឱ្យដឹងថា ស្រ្តីជាប្រពន្ធ ដែលជាជនសង្ស័យរូបនេះ មាន ឈ្មោះ ជា រេត ភេទស្រី អាយុ ៤០ ឆ្នាំ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឆែម ថងយូ អាយុ ៤១ ឆ្នាំ( ត្រូវ ជាប្តី)។ អ្នកទាំងពីរ មានទីលំនៅ នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ស្ត្រីសង្ស័យជាប់ចោទពីបទ: ឃា.តកម្ម និង ឥឡូវនេះ កំពុងតែសាកសួរ នៅឯ សាលាដំបូងខេត្តបន្ទាយមានជ័យ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


