Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ៖ គិតមកដល់វេលាម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់

ភ្នំពេញ ៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវសភាពការណ៍ជួរមុខក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ បន្ទាប់ពីកម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម និងចូលជាធរមាននៅវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់វេលាម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់។
 
ជាមួយគ្នានេះ កងកម្លាំងរបស់យើងបាននឹងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់។

សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខថ្មីៗក្រសួងការពារជាតិនឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×