ភ្នំពេញ ៖ នគរបាលខណ្ឌមានជ័យបង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិចិន០១នាក់ករណីប៉ុនប៉ងឃាតកម្ម (យកកាំភ្លើងភ្ជង់បណ្តាលផ្ទុះអាវុធ) ប្រព្រឹត្តនៅចំណុចក្នុងម៉ាត ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ខែធ្នូឆ្នាំ២០២៥ វេលាម៉ោង០២និង៤៧នាទីទៀបភ្លឺ។
ក្រោយទទួលព័ត៌មានហេតុខាងលើនោះរួចហើយនៅថ្ងៃទី ២៩ខែធ្នូឆ្នាំ២០២៥នាវេលាម៉ោង០៤និង០០នាទីថ្ងៃដដែលកម្លាំងអធិការនគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ចំណុចក្នុងម៉ាត ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួន ០១នាក់ ៖
ឈ្មោះ Du ping ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មានសភាពស្រវឹង។
វត្ថុតាងដកហូតអាវុធខ្លី ០១ដើម ម៉ាកK54 បង់ចំនួន ០១ដើម គ្រាប់មិនទាន់ផ្ទុះ ០៦គ្រាប់ សំបកគ្រាប់ ០១ ,ទូរស័ព្ទ ០១គ្រឿង(បែក) ,ខ្សែកក្រណាត់ ០១, កូនកាំបិត ០១, កូនកន្ត្រៃ០១, កាស០១, ម្សៅស ០១កញ្ចប់, កាបូបស្ពាយ ០១។ជនរងគ្រោះឈ្មោះ Tan Xianghua ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន មុខរបរ លក់ដូរ ស្នាក់នៅក្នុងម៉ាតបូហានប៊ូប៊ូហ្គាវសេងហួ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី









