ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការ តាមផ្លូវច្បាប់ ជាជាបើពាក់ព័ន្ធនឹងការចេញសែកស្អុយជាង ១០ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០២០ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់ លោក ឆឹម ឬទ្ធី ជាចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទមាន ឈ្មោះ ពៅ ចាន់ទី ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ និងចងការប្រាក់ មានទីលំនៅ ផ្ទះជួលក្នុងបុរី ប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។
ជនត្រូវចោទ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ” តាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់ប្រាក់ ។
ជនត្រូវចោទ ត្រូវកម្លាំងនគរបាលកងរាជអាវុធហត្ថ ចាប់ខ្លួន តាមពាក្យបណ្តឹងរបស់ភាគី ដើមបណ្ដឹង៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



