ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បុ.កមូតូពីក្រោយកិ.នស្លា.ប់បុរសម្នាក់នៅនិងកន្លែងភ្លាមៗ ហើយអ្នកបើកបរបានព្យាយាមបើករត់គេចខ្លួន តែសំណាងមិនល្អ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង ៤០នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវបេតុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹកថា មុនពេលកើតហេតុគេឃើញមូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1DO-2160 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវបេតុងថ្មី ទិសដទិសដៅពីលិចទៅកើតស្របពេលនោះស្រាប់ តែមកដល់កន្លែងកើតហេតុ មានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងពណ៌ស ម៉ាកFUSO ពាក់ផ្លាកលេខភ្នំពេញ5A-2986 បើកបរដោយបុរសម្នាក់ ស្របទិសគ្នា ពីក្រោយបណ្តាលឲ្យបុកមូតូនិងកិនអ្នកបើកមូតូបែកក្បាលធ្លា.យ.ខួរ ស្លា.ប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ពៅ សំណាង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
រីឯអ្នកបើកបររថយន្ត បានព្យាយាមបើករត់គេចខ្លួន តែត្រូវបានអ្នកដំណើរ ដែលបានឃើញហេតុការណ៍នេះ បានជិះម៉ូតូដេញតាមពីក្រោយ លុះដល់ចំណុចមុខផ្សារបឹងបៃតង ក៏បានស្រែកហៅឲ្យកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុង ដែលកំពុងតែឈរជើង ដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍នៅទីនោះ ជួយឃាត់ខ្លួនបានភ្លាមៗ រួចប្រគល់ឲ្យទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍គោកឃ្លាង បញ្ជូនខ្លួនទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន នគរបាលប៉ុស្តិ៍គោកឃ្លាំង សហការជាមួយនិងកម្លាំងជំនាញនគរបាលខណ្ឌសែនសុខ និងកម្លាំងចរាចរណ៍ក្រុង ចុះមកធ្វើការពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ និងបានឃាត់ខ្លួនអ្នកបើកបរនិងរថយន្ត រួមនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម







