Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសបុរសជាប់ចោទជនជាតិចិនម្នាក់ ដាក់គុក ២២ ឆ្នាំ ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនជាង៧ គីឡូក្រាម

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទ ជនជាតិចិនម្នាក់ ដាក់ពន្ធនាគារ កំណត់ ២២ ឆ្នាំ និង ពិនិយជាប្រាក់ ចំនួន ៥០ លានរៀល ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ជាង ៧ គីឡូក្រាម ប្រព្រឹត្ត អំឡុងឆ្នាំ ២០២១ នៅក្នុងរាជធានីភ្នំពេញ។

លោក ស៊ិន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានអោយថ្លែងអោយដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ ហ្វាន អ៉ី (FAN YI) អាយុ៤៩ឆ្នាំ ជនជាតិចិន មានទីលំនៅ ផ្ទះលេខ ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនជាប់ចោទ ត្រូវបានជាប់ចោទពីបទ: ជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមមាត្រា ៤០ ស្តីពីច្បាប់ការគ្រប់គ្រងគ្រឿងញៀន។

ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១ នៅចំណុច បេនឡាន អូរឬស្សី ផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូសបានថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៧១.៧៧ ក្រាម – គ្រឿងញៀនមេតំហ្វេតាមីន(ICE) ៩៣ ក្រាម – គ្រឿងញៀនកេតាមីន(Ketamine) ទម្ងន់ ៧ គីឡូ៥៧៨.៩៥ ក្រាម ។ សរុប ជាង៧ គីឡូក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×