Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រ បើកបុ.កម៉ូតូកិ.នពីលើបុរសម្នាក់ស្លា-ប់ ពេលឈប់លើកទូរសព្ទនិយាយ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តកុងតឺន័រ បើកបុ.កពីក្រោយកិ.នពីលើបណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ ពេលឈប់ម៉ូតូនិយាយទូរសព្ទ នៅលើចិញ្ចើមផ្លូវ កាលពីវេលាម៉ោង ១និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សំវ៉ាន់ ភេទប្រុសអាយុជាង២០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ចាម 1Y-1834 ជិះតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីកើតមកលិច ពេលជិះមកដល់ចំណុចកើតហេតុ បានឈប់លើកទូរសព្ទនិយាយ ស្រាប់តែភ្លាមនោះដែរ ក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំផ្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីក្រោយស្របគ្នាទិសដៅ ពីកើតមកលិចក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង រួចកិ.នពីលើបុរសម្នាក់ បណ្តាលឲ្យបែកខួស្លា.ប់នៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ចំណែកឯរថយន្តបង្កបន្តបើករត់ដោយអូសម៉ូតូ ជាប់ពីក្រោមទៅមុខអស់ជាច្រើនម៉ែត្រ រួចបើករត់ចូលក្នុងការដ្ឋាន បាត់ស្រមោលបន្សល់ទុកម៉ូតូជនរងគ្រោះ ចោលកណ្តាលផ្លូវ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង ចូលទៅយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×