កណ្តាល÷ បុរសជាជនសង្ស័យចំនួន០៣នាក់ ក្នុងនោះម្នាក់ជាអ្នករត់ម៉ូតូកង់បី ឯជនសង្ស័យ០២នាក់ទៀតជាមេការផ្ទះសំណាក់ ករណីរំលោភសេពសន្ថវ:ទៅលើស្ត្រីរងគ្រោះជាភ្ញៀវ ជាថ្នូ.រនឹងការកាត់កង ព្រោះគ្មានប្រាក់បង់ថ្លៃឈ្នួលផ្ទះសំណាក់និងកង់បី។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៥ នៅចំណុចក្នុងផ្ទះសំណាក់បន្ទប់លេខ B999 ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៥ ដើម្បីឲ្យសមត្ថកិច្ចតាមស្រាវជ្រាវរហូតឃាត់បានបុរសជាជនសង្ស័យទាំង០៣នាក់ ។
សមត្ថកិច្ចបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានបុកឃីងផាស់អាប់របស់ឈ្មោះនន ចាន់ត្រា ជិះចេញពីផ្ទះ នៅខណ្ឌពោធិសែនជ័យ ដើម្បីមកជួបបុរសជាសង្សាឈ្មោះ ចេន វ៉ាន់ឌី អាយុ២០ឆ្នាំ នៅម្តុំរង្វង់មូលព្រែកសំរោង ក្រុងតាខ្មៅ ពេលបានជួបគ្នាហើយ ក៏បន្តជិះចូលទៅផ្ទះសំណាក់ទីតាំងកើតហេតុ ។ ក្រោយស្ត្រីរងគ្រោះនិងសង្សាបានរួមមេត្រីជាមួយគ្នារួច ស្ត្រីរងគ្រោះក៏បានអោយបុរសជាសង្សា ជិះម៉ូតូផាស់អាប់ របស់ជនសង្ស័យឈ្មោះនន ចាន់ត្រា ជូនទៅរកទិញបាយហូប លុះបានបន្តិច អ្នករត់ផាស់អាប់ ក៏បានត្រឡប់មកប្រាប់ស្ត្រីរងគ្រោះវិញថា សង្សារបស់នាងមិនមកវិញទេ គេទៅបាត់ហើយ គឺគេបោកនាងហើយ ។ ស្របពេលនោះ ជនសង្ស័យជាមេការផ្ទះសំណាក់ទាំង០២នាក់ ក៏បានមកទារលុយថ្លៃបន្ទប់ តែស្ត្រីរងគ្រោះគ្មានលុយអោយ ទើបមេការផ្ទះសំណាក់ ក៏បាននិយាយថា បើអត់លុយអោយថ្លៃបន្ទប់ទេចឹងមានតែរួមមេត្រីកាត់កងគ្នាទៅ ដោយស្ត្រីរងគ្រោះ មានការភ័យខ្លាចគេចាប់ ក៏បានយល់ព្រមរួមមេត្រីជាមួយមេការផ្ទះសំណាក់ ទាំង០២នាក់ បានសម្រេច ។
បន្ទាប់មក ស្ត្រីរងគ្រោះក៏បានអោយ ជនសង្ស័យទី០៣ ជាអ្នករត់ផាស់អាប់ឈ្មោះនន ចាន់ត្រា ជូនខ្លួនទៅផ្ទះនៅខណ្ឌពោធិសែនជ័យវិញ នៅពេលជិតដល់ផ្ទះ អ្នករត់ផាស់អាប់ ក៏បានទារលុយថ្លៃឈ្នួ.លចំនួន ១០ម៉ឺនរៀល តែស្ត្រីរងគ្រោះគ្មានលុយអោយ ក៏ត្រូវអ្នករត់ផាសអាប់សុំរួមមេត្រីជាមួយដើម្បីកាត់កង បន្ទាប់មកអ្នកទាំងពីរក៏បានព្រមព្រៀងរួមភេទលើផាស់អាប់រហូតបានសម្រេច ហើយក៏បានបែកគ្នាទៅផ្ទះរៀងៗខ្លួនអស់ទៅ។
លុះមកដល់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៥ ស្ត្រីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់អោយជួយរកយុត្តិធម៌អោយខ្លួន។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចក៏បានចេញអន្តរាគមន៏ស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបុរសជាជនសង្ស័យទាំង០៣នាក់យកមកសួរនាំ ។ ដោយជនសង្ស័យទាំង០៣នាក់បានឆ្លើយសារភាពប្រាប់ សមត្ថកិច្ចថា ពួកខ្លួនពិតជាបានព្រមព្រៀងរួមមេត្រីជាមួយស្ត្រីរងគ្រោះ ជាថ្នូ.រនឹងការកាត់កង ប្រាក់ជួលបន្ទប់ និងប្រាក់ជួលជិះម៉ូតូផាស់អាប់ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តនីតិវិធីនៃច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី







