Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់យុវជនម្នាក់ ជាប់គុក៥ឆ្នាំ ជាប់ពាក់ព័ន្ធការរំ.លោភសេព.សន្ថវ:

ភ្នំពេញ : សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២២ បានប្រកាសសាលដីកា តម្កល់ទោសយុវជនជាប់ចោទម្នាក់ ជាប់គុក កំណត់ ០៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរំ.លោភកុមារីម្នាក់ អាយុ ១៣ ឆ្នាំ បានសម្រេច ប្រព្រឹត្តនៅក្នុងខេត្តកំពត កាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២០។

លោកប៉ុល សំអឿន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ សេង សុខឃីម ហៅ ខែម ភេទ ប្រុស អាយុ ២០ ឆ្នាំ។ ចំណែកឯជនរងគ្រោះជាកុមារីម្នាក់ ដែលមានអាយុ ១៣ ឆ្នាំ ។ អ្នកទាំង២នាក់ មានទីលំនៅ នៅក្នុងភូមិ-ភូមិ-ឃុំ និង ស្រុក ជាមួយគ្នា នៅខេត្តកំពត។

នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ សេង សុខឃីម ត្រូវបានសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ពីបទ: រំ.លោភសេពសន្ថវ: មានស្ថានទម្ងន់ ។ តែគាត់ប្តឹងឧទ្ធរណ៍។

ជនជាប់ចោទ ឈ្មោះ សេង សុខឃីម ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ០៨ ខែ មករា ឆ្នាំ ២០២០ តាមបណ្តឹងរបស់ម្តាយរបស់កុមារីរងគ្រោះ ៕រក្សាសិទ្ធិដោយ: ចន្ទាភា

×